Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ នាំវិនិយោគិនចិនទៅទស្សនាការលេងល្បែងប្រជាប្រិយ នៅតាមបណ្តាវត្តនានា

បានផុស

នៅ

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បាននាំវិនិយោគិនចិនក្នុងខេត្តព្រះសីហនុ អញ្ជើញទៅទស្សនា និងចូលរួមកម្មវិធីលេងល្បែងប្រជាប្រិយនៅតាមបណ្តាវត្តនានា នៅក្នុងស្រុកព្រៃនប់ ពិសេសវត្តអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញទៅទស្សនា និងចូលរួមលេងល្បែងកម្សាន្ដ នៅតាមវត្តក្នុងស្រុកព្រៃនប់ ពិសេសវត្តអូរចំណារ លោកអភិបាលខេត្ត និងវិនិយោគិនចិនបានទស្សនារបាំគ្រុឌ របាំជូនពរ និងចូលរួមលេងល្បែងទាញព្រាត់ និងកម្មវិធីរាំលេងកម្សាន្ត ដើម្បីបង្កើតភាពសប្បាយរីករាយ នៅតាមវត្តអារាមនានាក្នុងខេត្តព្រះសីហនុ ព្រមទាំងបានបង្ហាញអំពីល្បែងប្រជាប្រិយរបស់ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះភ្ញៀវ និងសប្បុរសជន អ្នកវិនិយោគក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ការដែលអាចលេងល្បែងប្រជាប្រិយ នៅតាមវត្តអារាមនានាក្នុងខេត្តព្រះសីហនុនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព។ ទន្ទឹមនឹងកត្តាសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចមានការរីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ ពិសេសខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាប៉ូលសេដ្ឋកិច្ចទី ២ បន្ទាប់ពីរាជធានីភ្នំពេញ និងកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រសិទ្ធិនាមជា “តារារះនាទិសនិរតី“ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥​-២០២៥សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ​ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សូមជម្រាបថា​ នៅខេត្តព្រះសីហនុ មានវត្តសរុបចំនួន ៤០វត្ត ហើយនៅពេលកន្លងមកនេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភសម្ភារៈ មានដូចជា៖ ក្អម អង្គញ់ បាវក្រចៅ ប៉ិគក់ ខ្សែពួរ និងថវិកា ដើម្បីឲ្យវត្តនីមួយៗយកទៅបង្កើតកម្មវិធីសប្បាយ ដោយបង្កើតល្បែងប្រជាប្រិយជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម