Connect with us

ចរាចរណ៍

រថយន្តក្រុមតន្ត្រីក្រឡាប់អូសជាង៣០ម៉ែត្រស្លាប់ម្នាក់របួសធ្ងន់ស្រាល១២នាក់

បានផុស

នៅ

នារីជាអ្នករាំច្រៀនម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកមនុស្សប្រុសស្រី១២នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្រោយពីរួមដំណើរជាមួយរថយន្តដឹកឆាកតន្ត្រីចេញពីកម្មវិធីវិញក្រឡាប់អូសជាង៣០ម៉ែត្រកាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-1335 ជារថយន្តក្រុមតន្ត្រីសម័យ “តាទ្រីយាយឡី” មានទីលំនៅក្នុងភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

រថយន្តខាងលើបើកបរដោយឈ្មោះ ទ្រល ក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ និងសិល្បៈករ ជាកូនរបស់តាទ្រីយាយឡី ថៅកែតន្ត្រី ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ស្រី កា អាយុ២១ឆ្នាំ ជាអ្នករាំ ច្រៀង។

តាមប្រភពបានបន្តទៀតថា មុនកើតហេតុរថយន្តក្រុមតន្ត្រីខាងលើ វិលត្រឡប់មកពីកម្មវិធីនៅឯខេត្តព្រៃវែង ធ្វើដំណើរឆ្ពោះទៅផ្ទះនៅឯស្រុកបាទីវិញ ដោយបើកកាត់តាមផ្លូវ៦០ម៉ែត្រពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានគេចពីម៉ូតូដែលបើកតាមផ្លូវវត្តជន្លង់ម្លូ រេចង្កូតទាញក្រឡាប់ អូសចម្ងាយជាង៣០ម៉ែត្រ បណ្តាលឲ្យមនុស្ស ១៣​នាក់ ជិះលើរថយន្តរបួសធ្ងន់បាក់ដៃបាក់ជើង ដេកសន្លប់រណូករណែលពេញផ្លូវ។

ក្រោយកើតហេតុភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៦គ្រឿង មានរថយន្តសង្គ្រោះ រថយន្តបាញ់ភ្លើង ចេញទៅអន្តរាគមន៍ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈតែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកក្រុមតន្ត្រីមួយគ្រួសារខាងលើ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរ រួចហៅរថយន្តស្ទូចលើកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម