ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រា​បៀ​កម្ពុជា ​ប្រគល់​រង្វាន់​លុយ​សុទ្ធ​ ជូន​អតិថិជន​ចំនួន​៤​រង្វាន់

ភ្នំពេញ ៖ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី​លីមីត​ធី​ត (​ស្រា​បៀរ​កម្ពុជា​) ​នា​រសៀ​ល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ២០១៧ បានប្រគល់​រង្វាន់​លុយ​សុទ្ធ​១២០០​ដុល្លារ ចំនួន​០៤​រង្វាន់ ជូន​អតិថិជន​របស់ ខ្លួន​ចំនួន​៤​នាក់ ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​នេះ​ ពី​គម្រប​ដប និង​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា​។

បើ​តាម​ក្រុមហ៊ុន​ខ្មែរ​ប្រូ​វើ​រី លីមីត​ធី​ត សម្រាប់​រដូវ​កាល​ថ្មី ក្នុង​ឆ្នាំ​២០១៧​នេះ ស្រា​បៀរ​
​កម្ពុជា​នឹង​ផ្តល់​ជូន​អតិថិជន នូវ​រង្វាន់​ម៉ូតូ Honda Dream 2016 ចំនួន​៥​រង្វាន់ និង​លុយ​សុទ្ធ ១២០០​ដុល្លារ ចំនួន​៥​រង្វាន់​ជា​រៀងរាល់ថ្ងៃ​។ ក្រៅពី​រង្វាន់​ធំ​ទាំង​១០ ស្រា​បៀរ​កម្ពុជា ក៏​ផ្តល់​ជូន​អតិថិជន នូវ​រង្វាន់​ទាន់សម័យ​ជាច្រើន​ទៀត​ ដែល​រួមមាន​ដូចជា កាបូបស្ពាយ កូន​ធុងបាស និង​កែវ​ទឹក​ក្តៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រា​បៀ​កម្ពុជា ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ទំនើប និង​ធំជាង​គេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន ដែល​ត្រូវ​បាន​វិនិយោគ​ទាំងស្រុង ដោយ​អ្នក​វិយោគ​ក្នុងស្រុក​។ ជាង​នេះ​ទៀត ស្រា​បៀ​កម្ពុជា ត្រូវ​បាន​ផលិត​ដោយ​ប្រើ​គ្រឿងផ្សំ​ល្អ​ជាងគេ​ពី​អឺរ៉ុប ដែល​ធ្វើ​ឲ្យ​ស្រា​បៀ​កម្ពុ​ជា​មាន​គុណភាព​ល្អ និង​ទទួល​បាន​ពានរង្វាន់​ពិភព​លោក​ជាច្រើន​។

ទន្ទឹម​នេះ​ រោងចក្រ​ស្រា​បៀរ​កម្ពុជា ក៏​ទទួល​បាន​វិញ្ញាបនបត្រ ISO ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ផង​ដែរ​។ ក្រៅពី​ការផ្តល់​រង្វាន់​ដល់​អតិថិជន ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ក៏បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​លើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​ព្រះពុទ្ធសាសនា វិស័យ​អប់រំ និង​ផ្នែក​សប្បុរសធម៌​នានា ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114