ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ប៉ុស្តិ៍​ឃុំ​កំពង់ស្វាយ​ ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់​រួម​នឹង​គ្រឿងញៀន​១១​កញ្ចប់

កណ្តាល​ ៖ មុខសញ្ញា​ចែកចាយ​គ្រឿ​ងញៀន​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ស្វាយ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ២០១៧​ នៅ​ភូមិ​កំពង់ស្វាយ​០២.​ឃុំកំពង់ស្វាយ​ .​ស្រុក​កៀនស្វាយ​.​ ខេត្តកណ្តាល។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ​ផៃ​.​វិចិត្រ ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​(​ខ្មែរ​) មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ហេតុ​ខាងលើ។

សូម​បញ្ជាក់​ថា នៅមុន​កើតហេតុ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ​លំ​ក្នុង​ភូមិ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​មានការ​សង្ស័យ​ក៏​បាន​ហៅ​សួរនាំ​រួច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា ១១កញ្ចប់ ​នៅ​ក្នុង​កាបូ​ប​លុយ​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ទូរ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ដែកកេះ​ចំនួន​២ កាបូប​លុយ​ចំនួន​១​គ្មាន​លុយ។

ចំណែក​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​បន្ត​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114