ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ជួញដូរ​ និង​ ប្រើប្រាស់​សារធាតុ​ញៀន​ខុស​ច្បាប់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ចុះ​បង្ក្រាប

តាកែ ៖ ជនសង្ស័យ​ប្រើប្រាស់​ និង ​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ពីរ​នាក់​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ ចុះ​បង្ក្រាប​រួម​នឹង​វត្ថុ​តាង​នៅ​ជាប់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិ​វិធី។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ជនជាប់សង្ស័យ​ជួញដូរ​ និង ​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នេះ​ បាន​ធ្វើឡើង​ កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ ចំណុច​ភូមិ​ព្រៃ​ញឹក ឃុំខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កង​រាជ​អាវុធ​ខេត្តតាកែវ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​បាន​ទាំងពីរ​នាក់​នោះ​មានឈ្មោះ ទី​១​ឈ្មោះ អៀម ជូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំងវែង ឃុំខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ជា​អ្នក​ប្រើ​ប្រាស់​។ ទី​២​ឈ្មោះ ឡុង សុខ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ញឹក ឃុំខ្វាវ ​ស្រុក​សំរោង ខេត្តតាកែវ ជា​អ្នក​ជួញដូរ​ និង ​ប្រើ​ប្រាស់​។

ចំណែក វត្ថុ​តាង​រួមមាន -​ម្សៅ​ក្រាម​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន ០៦​កញ្ចប់​មាន​ទម្ងន់​២,៨២​ក្រាម និង​ ទូរ​ស័ព្ទ​ដៃ​មួយ​គ្រឿង​ផង​ដែរ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កា​រិ​យា​ល័យ​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114