ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ ចំនួន​៣​នាក់ ចែកចាយ​គ្រឿងញៀន ត្រូវ​បាន​សមត្ថកិច្ច ធ្វើការ​បង្ក្រាប​

ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៧​និង​៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​អន្លង់វែង ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ស៊ីម វ​ណ្ណះ អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​ធ្វើការ​ស្រាវជ្រាវ ​និង បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន មួយ​ករណី នៅ​ចំណុច​បរិវេណ​ខាងកើត​ច្រក​អន្តរជាតិ​ជាំ ស្ថិតនៅ​ភូមិ ជាំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

ក្នុង​ការបង្ក្រាបនោះ​បាន​ធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៣ នាក់ ៖

១- ឈ្មោះ ហេង ប៉េង​ទ្បុ​ង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រិយ៍ ស្រុក​អន្លង់វែង ២- ឈ្មោះ ភិន សីឡា ហៅ​សី​ឡែ​ន ភេទ​ប្រុស អាយុ​១៩ ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង
៣- ឈ្មោះ សឿន សាក់ ភេទ​ប្រុស អាយុ​២២ ឆ្នាំ រស់នៅ ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិយ៍ ស្រុក​អន្លង់វែង​
** វត្ថុតាង​ឆែកឆេរ​ដកហូត​បាន​រួម​មាន ៖
+ ថ្នាំញៀន ម៉ា​ទឹកកក ចំនួន ២ កញ្ចប់​តូច​
+ ប្រាក់​រៀល ចំនួន ២៤០,០០០ រៀល​
+ ទូរស័ព្ទ​ដៃ ចំនួន ២ គ្រឿង
+ ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា​ឌ្រី សេ​១២៥ សេរី ២០០៥ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១ K ២២១៦
+ ដាវ សាម​រ៉ៃ ១ កាំបិត​ស្នៀត ១
+ សម្ភារៈសម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន ។​
** បច្ចុប្បន្ន កំពុង​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​តាម​នីតិ​វិធី ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684