ព័ត៍មានទាន់​ហេតុការណ៏
Search

TV5 Boxing Knock Out ចាប់ផ្ដើម​ជម្រុះ​ដំណាក់កាល​ទី​២

​ប្រដាល់ ៖ ការប្រកួត​ប្រដាល់​ដណ្ដើម​ពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series ទម្ងន់​៦០​គីឡូ​ក្រាម លើស​ង្វៀន Tiffy Arena នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា ឆ្នាំ​២០១៦ ខាងមុខនេះ នឹង​ចាប់ផ្តើម​ធ្វើការ​ជម្រុះ​ដំណាក់កាល​ទី​២​ហើយ។​

​អ្នក​ប្រដាល់​ចំនួន​១៦​រូប ដែល​បានឈ្នះ​ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់កាល​ទី​១​នោះ រួមមាន ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ , លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ , ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​, ញ៉េ សិទ្ធ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​,​លំពែង ខ្មៅ សមាគម​កីឡា​ក្រសួងកសិកម្ម ,​លាស់ យីន អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍ ,​រឿន ឈី​អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប , ស៊ឹម សុវណ្ណ​ដេ​ត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ,​វេន សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១, សំណាង សម្បត្តិ ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ​, ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ,​ផាន់ សារុន ក្លិប​គុជ​សា​កីឡា​,​វៀត ប៊ុន​ឌឿ​ន សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ , បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក់ , ជ៏​យ ប៊ុន​សង ក្លិប​គី​សែ​មាន​រិ​ទ្ធ និង តាំង សីហា ក្លិប​កងពលតូច​លេខ​៧០។​
​ ​
នៅក្នុង​ការប្រកួត​ដំណាក់កាល​ទី​២​នេះ ក៏​ជាការ​ប្រកួត​ចាញ់​ធ្លាក់​ដែរ។ អ្នក​ប្រដាល់​ទាំង​១៦​នេះ នឹង​ត្រូវ​ជួប​ប្រកួត​គ្នា​ជម្រុះ​ចោល​៨​នាក់ ទុក​៨​នាក់​ដែលជា​អ្នកឈ្នះ សម្រាប់​បន្ត​ការប្រកួត​ក្នុងដំណាក់​កាល​ទី​៣ ដែលជា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ជើង​ឯក។​
​ ​
សម្រាប់​ការប្រកួត​ជម្រុះ​ដំណាក់កាល​ទី​២ ថ្ងៃ​ដំបូង​ថ្ងៃទី​១៤​មករា​នេះ ដែលមាន​ពីរ​គូ​នោះ គឺ​ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ នឹង​ជួប​ជាមួយ ​លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ហើយ​ ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​ជាមួយ​ ញ៉េ សិទ្ធ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។ ការប្រកួត​ក្នុង​ដំណាក់​ទី​២​នេះ ក៏​ប្រកួត​តែ​បី​ទឹក​ដែរ។​

​រវាង​ឌុ​ម កែវ​ដប និង លីន វិ​រៈ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ កាលពី​ក្នុងដំណាក់កាល​ទី​១ កែវ​ដប គេ​វាយ​ឈ្នះ ​ងួន គា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។ ឯ លីន វិ​រៈ គេ​វាយ​ឈ្នះ​ឡុង បូ​ឡា ក្លិប​អន្លង់វែង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដោយ​ពិន្ទុ​ដែរ។​

សម្រាប់​ការជួបគ្នា​រវាង ​ឌុ​ម កែវ​ដប និង លីន វិ​រៈ នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា កែវ​ដប ទំនងជា​មិន​ឈ្នះ​ លីន វិ​រៈ​ នោះឡើយ។ ព្រោះ​ លីន វិ​រៈ វាយ​បុក​ខ្លាំង ​និង​មាន​ផ្លែ​ល្អ​ជាង ​កែវ​ ដប ហើយ​មួយទៀត គេ​នៅ​ក្មេង​កម្លាំង​ខ្លាំង​ជាង​ថែមទៀត។ ចាំមើល តើ​លីន វិ​រៈ អាច​យកឈ្នះ​ ឌុ​ម កែវ​ដប បាន​ឬ​អត់?។
​ ​
ចំពោះ​ការប្រកួត​រវាង ​ឡុង សំណាង ក្លិប​សាល​វ័​ន្ត​កីឡា និង ញ៉េ សិទ្ធ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា គូ​នេះ​គឺ​ពិបាក​ទាយ​មុន​ថា អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះឡើយ ព្រោះ​ពួកគេ​ទាំងពីរ ជា​អ្នក​ប្រដាល់​ខ្លាំង​ដូចគ្នា មាន​កលល្បិច​និង​បទពិសោធន៍​លើ​រេញ​ច្រើន​ដូចគ្នា។​

កាលពី​ប្រកួត​ក្នុងដំណាក់កាល​ទី​១​នោះ ឡុង សំណាង វាយ​ឈ្នះ ​ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀមរាប​ដោយ​ពិន្ទុ ឯ ញ៉េ សិទ្ធ គេ​វាយ​ឈ្នះ​ ស្រ​ម៉ៃ សួន អ្នក​ប្រដាល់​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​២។ ចាំមើល ក្នុង​ដំណាក់កាល​ទី​២ រវាង ឡុង សំណាង និង ញ៉េ សិទ្ធ តើន​រណា​នៅ នរណា​ជ្រុះ​ធ្លាក់​ហាលអាវ​នោះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114