ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល ចាប់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​២​នាក់​ បញ្ជូន​ទៅ​តុលាការ ​

សៀមរាប ៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ប្រាសាទ​បា​គង កាល​ពី​ថ្ងៃទី​០៨​ និង​ទី​០៩ ខែមករា​ ឆ្នាំ​២០១៧​ បានឃាត់ខ្លួន​ជនសង្ស័យ​២នាក់ នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​រលួស ស្រុក​ប្រាសាទ​គង ខេត្ត​សៀមរាប​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរគ្រឿងញៀន។

ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ សាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ភូមិ​ចំបក់ ឃុំ​រលួស​ស្រុក​ប្រាសាទបាគង ​និង​ម្នាក់ទៀត​ឈ្មោះ សុក​ពុធ​ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​ជាមួយគ្នា។

នៅ​ក្នុង​ខណៈ​នោះ ​នគរបាល​ដកហូត​បាន​វត្ថុតាង​មួយ​ចំនួន​មាន ទូរសព្ទ័​២​គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។ បន្ទាប់មក​បាន​នាំទៅ​សាកសួរ ហើយ​ជន​នោះ​បាន​សារភាព រួច​សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684