ព័ត៍មានទាន់​ហេតុការណ៏
Search

ជាង​ធ្វើ​ឡាន​ម្នាក់​នៅ​ភូមិ​ស្វាយចេក ​ឃុំ​ព្រៃឈរ ស្រុកកំពង់ត្របែក ខេត្ត​ព្រៃវែង ​កំពុង​បង្កើត​យន្ត​ហោះ​ដោយ​ខ្លួនឯង

ព្រៃវែង ៖ លោក ប៉ែន ឡុង ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​រស់នៅភូមិ​ស្វាយចេក ​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាជាង​រថយន្ត បាន​ឲ្យ​ដឹង​ថា រូបលោក​មាន​ចំណូលចិត្ត​ខាង​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន​តាំងពី​តូច​មក​ម្ល៉េះ ដូច​ច្នេះ​ហើយ​លោក​បាន​ចាប់​យក​អាជីព​ជាជាង​ជួស​ជុល​រថយន្ត ដែល​មាន​ជំនាញ​ច្បាស់លាស់​រហូតដល់​លោក​មានគំនិត បង្កើត​ជា​យន្តហោះ ដោយ​ប្រើប្រាស់​ប្រាជ្ញា គំនិត​របស់​លោក​ផ្ទាល់ រួម​នឹង​ការ​លះបង់​ថវិកា​ជាង​១០ ០០០​ដុល្លារ សម្រាប់​បង្កើត​ឲ្យ​យន្តហោះដំណើរការ​បាន​នា​ពេល​ខាងមុខនេះ។

លោក​បាន​បន្ត​ថា យន្តហោះ​របស់​លោក​ចាប់ផ្ដើម​ធ្វើ​នៅ ​ខែមេសា ​ឆ្នាំ​២០១៦​រហូតមកដល់​ពេលនេះ​អស់​ទឹកប្រាក់​ចំនួន​ជាង ៦០០០ ដុល្លារ ហើយ​ទើប​សម្រេច​បាន​៥០%​តែប៉ុណ្ណោះ។ លោក​បាន​មាន​ប្រសាសន៍ថា តួ​មូល​យន្តហោះ​មាន បណ្ដោយ ៤.៣​ម៉ែត្រ ស្លាប​ម្ខាង​៤​ម ផ្ទុក​បាន​មនុស្ស​ម្នាក់​គឺ​តៃកុង។ បើ​ធ្វើ​រួចរាល់​អស់​ទឹកប្រាក់​ជាង​១០ ០០០ ដុល្លារ ទើប​ហោះ​បាន ហើយកន្លងមក​បាន​សាកល្បង​បើក​លើ​ផ្លូវ​ជាតិ ទទួល​បាន​ជោគជ័យ​ហើយ។ លោក​គ្រោង នឹង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០១៧​នេះ តែ​​ប្រហែល​មិន​ហើយ​ទេ ពីព្រោះ ជាប់​ធ្វើ​រថយន្ត​ឲ្យ​គេ​ច្រើនពេក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684