Connect with us

កីឡា

វៀតណាម ​បញ្ជូន​ប្រតិភូបំបែកកំណត់ត្រាមកចូល​រួម​ស៊ីហ្គេម​នៅ​កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានចេញសេចក្តីសម្រេចកាលពីថ្ងៃចន្ទ ក្នុងការបង្កើតគណៈប្រតិភូកីឡា ដែលមានសមាជិកចំនួន ១.០០៣នាក់ ដើម្បីចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។

នេះជាចំនួនសមាជិកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡារបស់វៀតណាម ដែលត្រូវបញ្ជូនទៅប្រកួតស៊ីហ្គេមនៅក្រៅទឹកដីរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូរួមមានអត្តពលិកជាង ៧០០នាក់ គ្រូបង្វឹក ១៩០នាក់ អ្នកជំនាញ ១០នាក់ វេជ្ជបណ្ឌិត ៦៤នាក់ និងបុគ្គលិកផ្សេងទៀត។

រដ្ឋបាលកីឡាវៀតណាម នឹងរ៉ាប់រងរាល់ការចំណាយសម្រាប់ការធ្វើដំណើរ អាហារ ការធានារ៉ាប់រង ឧបករណ៍ និងថ្លៃសេវាពាក់ព័ន្ធផ្សេងទៀត។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​នេះ​ម្ចាស់​ផ្ទះ​កម្ពុជា​មិន​យក​តម្លៃ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​ធ្វើ​ដំណើរ​របស់​អត្តពលិក និង​ប្រតិភូ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ឡើយ។

វិញ្ញាសាកីឡាវៀតណាមកំពុងកំណត់គោលដៅបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៣ ដោយមានមេដាយមាស ពី ៩០ ទៅ ១២០គ្រឿង។

លោក​រដ្ឋមន្ត្រី ក៏បានណែនាំដល់គណៈប្រតិភូកីឡាឱ្យប្រកាន់យកវិធានការប្រឆាំងជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាពកីឡាករ និងបុគ្គលិកដែលចូលរួម ដោយសារអ្វីដែលគេហៅថាការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាត។

មន្ត្រីរូបនេះក៏បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ឱ្យខិតខំឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមបានមេដាយមាស។

លោក Hung រំពឹងកីឡាជាក្រុម អាចទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងស៊ីហ្គេម ខណៈ​ក្រុមបាល់ទាត់បុរស និងក្រុមនារីត្រូវបានលើកទឹកចិត្តឱ្យរក្សាជើងឯកឱ្យបាន។

លោកក៏បានបញ្ជាឱ្យគណៈប្រតិភូកីឡាវៀតណាមរឹតបន្តឹងវិធានការប្រឆាំងគ្រឿងញៀន ដើម្បីជៀសវាងការដាក់ទណ្ឌកម្មដែលមិននឹកស្មានដល់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ tuoitrenews.vn

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម