Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះសីហនុ ច្រានចោល​សារព័ត៌មាន​ BBC ដែល​ថា​ខេត្តព្រះសីហនុ មាន​ករណីបង្ខាំង និង​ធ្វើទារុណកម្ម​ជនជាតិចិន៤រូប

បានផុស

នៅ

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មានសារព័ត៌មាន​បរទេស​មួយ​ឈ្មោះថា BBC ដែល​មាន​មូលដ្ឋាននៅប្រទេសអង់គ្លេស បានចាក់ផ្សាយថា នៅ​ខេត្តព្រះសីហនុ មាន​ករណី​បង្ខាំង​ជនជាតិ​ចិន​៤រូប​ និង​ធ្វើ​ទារុណកម្មបង្ខំ​ឲ្យ​ធ្វើ​ការងារឆបោក​តាមប្រព័ន្ធអនឡាញ នៅ​ទីតាំង​ឈ្មោះ ហ័ងឡឺ នៃ​ខេត្តព្រះសីហនុ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

រដ្ឋបាលខេត្តព្រះសីហនុ​បាន​ឲ្យ​ដឹងថា បន្ទាប់​ពី​ទទួលបានព័ត៌មាន​ខាង​លើ​ រដ្ឋលបាល​បាន​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​ ចំពោះការផ្សាយនេះ និង​បានស្នើសុំកិច្ចសហការជាមួយ​អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវបញ្ជាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល ផ្អែកតាមវិដេអូដែល​ថត​ចេញ​ពី​បុគ្គលអះអាងថា ជនរងគ្រោះ​មាន​រយៈពេល ៤៧នាទីគឺជាព័ត៌មាន​ពុំមានប្រភព​ និង​មូលដ្ឋានច្បាស់លាស់​ ដោយប្រើប្រាស់​រិដេអូចាស់ៗ កើតឡើងនាពេលកន្លងមក ដែល​អាជ្ញាធរមានសមត្ថកិច្ច​បាន​ធ្វើការ​ចុះបង្ក្រាប​ទាន់ពេលវេលារួចមកហើយ។

វិដេអូនោះ​មិនបានឆ្លុះបញ្ចាំង​ពីទិដ្ឋភាពជាក់​ស្ដែង​នាពេលបច្ចុប្បន្ន​ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ​ខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែង​ទប់ស្កាត់​និងលុបបំបាត់​អំពើជួញដូរមនុស្សលើគ្រប់ទម្រង់ ព្រមទាំងបានទាញនូវ​សេចក្តីសន្និដ្ឋាន ហើយចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើ​អាជ្ញាធរខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះការ​ផ្សព្វផ្សាយ​របស់សារព័ត៌មានឈ្មោះ BBC នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “Pig Butchering Romance Scam”នេះ៕

ពិស្ដារ ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម