Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោងឆ្អឹងដាយណូស័រ T-Rex ដេញថ្លៃជាង ៦ លានដុល្លារ នៅប្រទេសស្វីស

បានផុស

នៅ

ដាយណូស័រ Tyrannosaurus Rex ហៅកាត់ថា T-Rex ជាដាយណូស័រដែលដាច់ពូជពីភពផែនដីតាំងពី ៦៧ លានឆ្នាំមុនមក ឆ្អឹងរបស់វាត្រូវគេដេញថ្លៃយកកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ ២០២៣ នៅប្រទេសស្វីស ទីក្រុងហ្សូរីច ក្រោមតម្លៃ ៦.១៣ លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោងឆ្អឹង T-Rex ខាងលើមានកម្ពស់ ៣.៩ ម៉ែត្រ បណ្ដោយ ១១.៦ ម៉ែត្រ ផ្គុំឡើងពីបំណែកឆ្អឹង ២៩៣ ដុំរបស់ដាយណូស័រ T-Rex បីក្បាលដែលរកឃើញនៅចន្លោះឆ្នាំ ២០០៨ និង ២០២៣ ក្នុងសហរដ្ឋអាមេរិក ។

បើលម្អិតចំពោះតម្លៃគ្រោងឆ្អឹងនោះមានតម្លៃត្រឹមតែ ៥,៣៥៩,០៨៤.៨០ ដុល្លារប៉ុណ្ណោះ តែគេនៅបូកបញ្ចូលថ្លៃផ្សេងៗទៀតសម្រាប់ផ្ទះដេញថ្លៃ Koller ទើបឡើងដល់ ៦.១៣ លានដុល្លារវិញ ។

Koller ដែលជាផ្ទះដេញថ្លៃដ៏ធំបំផុតរបស់ប្រទេសស្វីសបានរាយការណ៍ថា នេះជាលើកទីមួយនៅអឺរ៉ុបនិងជាលើកទីបីនៅទូទាំងពិភពលោកដែលគ្រោងឆ្អឹង T-Rex ទាំងមូលត្រូវដាក់ចេញថ្លៃ ។ សូមជម្រាបថាឆ្អឹងជាងពាក់កណ្ដាលនៃដាយណូស័រគឺជារបស់ដើម ក្រៅពីនេះគេជំនួសវាដោយម្នាងសិលា និងជ័រអេផូស៊ី ។

ចំណែកឯដាយណូស័រពីរទៀតដែលគេរកឃើញនៅអាមេរិក​ខាង​ជើងមានឈ្មោះថា Sue និង Stan បានលក់ក្រោមតម្លៃ ៨.៤ លានដុល្លារនិង ៣១ លានដុល្លារ ក្នុងឆ្នាំ ១៩៩៨ និងឆ្នាំ ២០២០ ៕

ប្រភព ៖ reuters

ចុចអាន ៖ បុរាណវិទូម៉ិកស៊ិក រកឃើញកន្ទុយដាយណូស័រ មានអាយុកាល ៧២លានឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម