ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា លើកទឹកចិត្ត​ម្តាយ ថៃ នរៈ​វិទូ ខណៈ​​អ្នកស្រី ងិន ម៉ា​រី​យ៉ា ទម្លាយ​សារ​ចង់​ស្លាប់​

​ភ្នំពេញ ​៖​ ស្រប​ពេល​ ដែល​តារា​សម្តែង​ប្រុស​លោក ថៃ នរៈ​វិទូ កំពុងតែ​ឡើង​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន ហើយ​ត្រូវ​បាន លោក ថៃ នរៈ​សន្យា បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​ចំពោះ​ទង្វើ​កូនប្រុស​របស់ខ្លួន​នេះ​ដែរ ស្រាប់តែ​អ្នកស្រី ងិន ម៉ា​រី​យ៉ា ត្រូវជា​ម្តាយ​បាន​ទម្លាយ​សារ​ចង់​ស្លាប់​ដោយ​លើក​ឡើងថា​ ពេលខ្លះ​ចង់​ស្លាប់​តែ​ម្តងទៅ​ឲ្យ​វា​ផុត​ទុក្ខ​។​

ទន្ទឹមគ្នា​នេះដែរ ត្រូវបាន​តារា​ប្រុស លោក អ៊ឹម ជីវ៉ា បានបង្ហាញ​អារម្មណ៍​សោកស្តាយ និង​លើកទឹកចិត្ត​ថា ផ្ញើ​ជូន​អ្នក​បង ងិន ម៉ា​រី​យ៉ា ម្តាយ​របស់ ថៃ នរៈ​វិទូ អតីត ហ្វ្រេ​ស៊ី និង ជា​តារា​សម្តែង អ្នក​បង​ជា​ទីគោរព​ខ្ញុំ​ពិតជា​យល់​ពី​ទឹកចិត្ត និង​អារម្មណ៍​របស់​អ្នក​បង ក្នុងនាម​អ្នក​បង គឺជា​ម្តាយ​មួយរូប អ្នក​បង​អាច​ចិញ្ចឹម​បីបាច់​ថែរក្សា​រាងកាយ​កូន​បាន តែ​អ្នក​បង​មិន​អាច​ថែរក្សា​ចិត្ត​កូន​បានទេ​។​

លោក អ៊ឹម ជីវ៉ា បានលើកឡើង​ទៀតថា ខ្ញុំ អ្នក​បង គឺជា​ស្រី​ម្នាក់​ដែល​ខំតស៊ូ​អត់ធ្មត់​រាល់​កិច្ចការ​ជាច្រើន​កន្លងមក អ្នក​បង​ជា​មនុស្ស​ល្អ សូម្បីតែ​ខ្ញុំ​ជា​អ្នកដទៃ​ពេល​ជួប​កម្មវិធី​ផ្សេងៗ​ម្តងៗ​អ្នក​បង​តែងតែ​អប់រំ​ទូន្មាន​ខ្ញុំ​ឲ្យ​ចេះ​តស៊ូ​រឹងមាំ​ឡើង​។ អ្នក​បង ត្រូវ​យល់ថា​អ្នកណា​សាង​អ្នកនោះ​ជា​អ្នកទទួល​ធ្វើ​អ្វី​ដែល​សង្គម​គេ​មិន​ទទួលស្គាល់​ខុស​នឹង​ច្បាប់ គឺ​ត្រូវ​ទទួលទោស​ទៅតាម​ច្បាប់​។​

តារា​សម្តែង​ប្រុស​រូប​សង្ហា លោក អ៊ឹម ជីវ៉ា បាន​និយាយ​បន្តថា ខ្ញុំ​ជឿថា​នៅពេលនេះ មិន​ខ្វះ​ទេ​អ្នក​ដែល​កំពុង​សើចចំអកឡក​លើយ​ដល់​អ្នក​បង តែ​អ្នក​បង​មិន​ត្រូវ​ចុះចាញ់​ជាដាច់ខាត អ្នក​បង​ត្រូវតែ​រឹងប៉ឹង​ឡើង ហើយ​ប្រឹង​តស៊ូ​ទៅមុខ​បន្ត​ទៀត គ្មាន​ម្តាយ​ឪពុក​ណា​ចង់​ឲ្យ​កូន​ធ្វើ​ខុស​នោះ​ទេ តើ​ម្តាយ​ណា​ដែល​មិន​ចង់​ឲ្យ​កូន​បាន​សុខ តែ​បើ​ចិត្ត​កូន​មិន​ស្តាប់ អ្នក​បង​ម៉េច​ដឹង​ថា​កូន​ទៅ​ប្រព្រឹត្ត​អី​ខុស​។​

អ្វីដែល​ខ្ញុំ​និយាយ​នេះ គឺ​ក្នុងនាម​ជា​អ្នក​សិល្បៈ​ដូចគ្នា ក្នុងនាម​អ្នក​បង​ជា​អ្នក​សិល្បៈ ជា​អ្នកនិពន្ធ​មួយ​រូប ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​នៅពេលដែល​ឃើញ​បុគ្គល​សិល្បៈ​មួយ​ចំនួន​ប្រព្រឹត្ត​នៅ​អំពើ​ខុស​ពី​ច្បាប់​ដូចជា លក់​គ្រឿងញៀន បង្ក​ហិង្សា និង​ជួញដូរ​ផ្លូវ​ភេទ .​ល​.​។ ជា​ចុងក្រោយ ខ្ញុំ​សូម​ឲ្យ​អ្នក​បង​កុំ​អស់សង្ឃឹម​ក្នុង​ជីវិត ត្រូវ​តស៊ូ​ប្រឹងប្រែង​ឡើង ដើម្បី​ជា​ជំហរ​ដល់​កូន​របស់​អ្នក​បង​ដែល​គេ​ល្អៗ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​។ ផ្លែ​ដូង ក៏​មាន​តក់ មាន​នាល ជូនពរ​អ្នក​បង​មាន​សុខ​ភាពល្អ។ នេះ​ជា​ពាក្យសម្តី​បន្ថែម​របស់ លោក អ៊ឹម ជីវ៉ា ផ្ដាំផ្ញើ​ដល់​អ្នកស្រី ងិន ម៉ា​រី​យ៉ា​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684