ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ស្រី ងិន ម៉ា​រី​យ៉ា ​៖ ​សុំ​សួរ​មួយ​ តើ​ពាក្យ​ដែល​ថា​ធុញថប់​នឹង​ជីវិត ​លែង​ចង់​រស់ ​តើ​បងប្អូន​ធ្លាប់​សរសេរ​ទេ​?

ភ្នំពេញ​ ៖​ ខណៈ​ ដែល​ដែល​កូនប្រុស​បង្កើត​របស់​អតីត​អ្នកនិពន្ធ​ល្បីឈ្មោះ​អ្នកស្រី ងិន ម៉ា​រី​យ៉ា គឺ​តារា​សម្តែង​លោក ថៃ នរៈ​វិទូ កំពុង​ប្រឈមមុខ​នឹង​ការ​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​ និង​ចែកចាយ​គ្រឿង​ញៀន ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា នេះ​ដែរ​ មុន​នេះ​បន្តិច​អ្នកស្រី ងិន ម៉ា​រី​យ៉ា បាន​ទម្លាយ​សារ​ចង់​បញ្ចប់​ជីវិត​ខ្លួនឯង​ ព្រោះតែ​ការ​អាម៉ាស់​នឹង​ទង្វើ​របស់​កូនប្រុស​ខ្លួន​។​

យ៉ាងណាមិញ​បន្ទាប់ពី​មានការ​ទម្លាយ​សារ​បែបនេះ​ក៏​មាន​មហាជន​មួយ​ចំនួន​រិះគន់​ថា​អ្នកស្រី ងិន ម៉ា​រី​យ៉ា កំពុង​ដើរ​តាម​គន្លង​លោក Doctor​ម្នាក់​ ដែល​ធ្លាប់​បាន​ការពារ​កូនប្រុស​ខ្លួន​ជុំវិញ​ការប្រព្រឹត្ត​ល្មើសច្បាប់​។​ ប៉ុន្តែ​ភ្លាមៗ​នោះ​ដែរ ​ស្រាប់តែ​អ្នកស្រី ងិន ម៉ា​រី​យ៉ា បាន​ប្រតិកម្ម​តប​វិញ​ថា ឱ​!​អស់​លោកអ្នក​មាន​បបេរ​អើយ​…​ត្រង់ណា​ដែលថា​ខ្ញុំ​យក​style​លោក Doctor នោះ ??? សូម​បើក​ចិត្ត ពិចារណា​ផង​ទៅ …​។​

ជា​មួយ​គ្នា​នេះ​ដែរ​អ្នកស្រី ងិន ម៉ា​រី​យ៉ា បាន​បន្ថែម​កាលពី​ប៉ុន្មាន​នាទី​នេះ​ទៀត​ថា​ បងប្អូន​នារីៗ​ដែល​លេង Facebook ទាំងអស់ ខ្ញុំ​សុំ​សួរ​១​តើ​ពាក្យ​ដែល​ថា​ធុញថប់​នឹង​ជីវិត លែង​ចង់​រស់​ទៀត តើ​បងប្អូន​ធ្លាប់ សរសេរ​ទេ …??? នៅពេលណា​ដែល​យើង​មាន​អារម្មណ៍​ស្មុគស្មាញ យើង​តែងតែ​បញ្ចេញ​ពាក្យ​នេះ​ឲ្យ​ធូរទ្រូង តែ​យើង​មិន​អាច​ស្លាប់​ទេ ព្រោះ​វា​នៅ​ចំណង​ប្រាំប្រការ​….​តែ​ហេតុ​អី​មនុស្ស​អគតិ​មួយ​ចំនួន​វា​យកពាក្យ​ខ្ញុំ ទៅ​ធ្វើជា​ប្រធានបទ​ទៅវិញ …?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684