Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្នកទើសការដំឡើងឋានន្តរស័ក្តិនេះ សូមបន្តទើសទៀតចុះ

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លើយតបនឹងការរិះគន់ចំពោះការដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ដល់រូបឯកឧត្តម ដោយឯកឧត្តម ក៏បានជំរុញឲ្យបុគ្គលទាំងនោះបន្តទើសតាមការគួរចុះ បើមានពេលវេលាទំនេរច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅរសៀលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖«ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់ និងទម្លាប់របស់កងទ័ពក្នុងការតែងតាំង ផ្លាស់ប្តូរមុខងារ ឬដំឡើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការដំឡើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្ត ទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ឯកឧត្តម បន្តថា ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ ឬឆ្លើយតបជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍»។

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក។

តែយ៉ាងណា ឯកឧត្តម ក៏បានបង្ហាញក្ដីរីករាយ ដែលថ្ងៃនេះមានកូនទាហានពិសេសម្នាក់រង់ចាំអបអរសាទរខ្ញុំនៅផ្ទះ (ជាតំណាងអោយម៉ាក់ និងបងស្រីទាំងពីររបស់គាត់ផងដែរ )។ ឆ្លៀតឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដោយស្មោះចំពោះលោកតាលោកយាយ លោកអ៊ុំពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នៅថ្ងៃនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម