ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ ជួញដូរ​ និង ​ចែកចាយ​គ្រឿងញៀន​​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​អន្លង់វែង ធ្វើការ​បង្ក្រាប

ឧ​ត្ត​រ​មានជ័យ​ ៖ នៅថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៥និង០០នាទី ដោយមាន​ការ​ចង្អុល​បង្ហាញ​ផ្ទាល់​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត, អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្លា​ត ​​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន មួយ​ករណី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ថ្លាត ស្រុក​អន្លង់វែង។

​ក្នុងប្រតិបត្តិការ​នោះ​ សមត្ថកិច្ចបាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០៤នាក់ ១- ឈ្មោះ ស៊ុំ សុផល ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ថ្លា​ត ស្រុកអន្លង់វែង ២- ឈ្មោះ សួន ដែន ភេទប្រុស អាយុ​២៦ឆ្នាំ រស់នៅ​ភូមិ​ថ្លា​ត ឃុំថ្លា​ត ស្រុកអន្លង់វែង ៣- ឈ្មោះ យ៉ា ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣៤ រស់នៅ​ភូមិ​ទួល​ព្រេច ឃុំ​ថ្លា​ត ស្រុកអន្លង់វែង ៤- ឈ្មោះ ម៉ៅ សា​យ័ន្ន ហៅ​ម៉ាញ ភេទប្រុស អាយុ២២ រស់នៅ​ភូមិ អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង។

វត្ថុតាង​ឆែកឆេរ​ដកហូត​បានរួម​មាន ម៉ា​ទឹកកក ចំនួន ០៥ កញ្ចប់​តូច ប្រាក់រៀល ចំនួន ៩៦,៥០០ រៀល​ ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង ម៉ូតូ ចំនួន ០៣ គ្រឿង សម្ភារៈសម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។ បច្ចុប្បន្ន កំពុង​សាកសួរ និង​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684