ព័ត៍មានទាន់​ហេតុការណ៏
Search

អាជា្ញធរ​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​៣​នាក់ តាម​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ មក​ឲ្យ​កម្ពុជា​វិញ ក្រោយ​ជាប់​ឃុំ​អស់​រយៈពេល​ជាច្រើន​ខែ

ឧ​ត្ត​រ​មានជ័យ​ ៖ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ អាជា្ញធរ​ថៃ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ តាម​ច្រក​អន្តរជាតិ​ជាំ ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សមត្ថកិច្ច នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ថៃ​បញ្ជូន​មក​នោះ មាន​ឈ្នោះ​ដូចខាងក្រោម ១,​ឈ្មោះ គឹម អៀង ភេទ​ប្រុស៥០ឆ្នាំ​ ២.​ឈ្មោះ សួ​ល ផឿ​ន ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ ​អ្នក​ទាំង​២ ​រស់នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧ​ត្ត​រ​មានជ័យ​។ ពួកគេត្រូវបានចាប់ខ្លួន​កាលពីថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ២០១៥ ពី​បទ​ឆ្លងដែន​កាប់​ឈើគ្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អូរ៥០ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ។ ៣.​ឈ្មោះ ហែម រ៉ា ភេទ​ប្រុស៣៤ឆ្នាំ​ រស់នៅ​ភូមិ​តូច ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក​ ខេត្ត​កំពត។ បន្ទាប់មក​សមត្ថកិច្ច បាន​ធ្វើ​ការអប់រំ ក៏បាន​ឲ្យ​វិល ត្រឡប់​ទៅ លំនៅឋាន​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684