ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរពេទ្យ​ជោ​រៃ​ពិនិត្យ​ព្យាបាល និង​ផ្តល់​ថ្នាំ​ដោយ​ឥតគិតថ្លៃ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២

ភ្នំពេញ ៖ មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ នឹង​មាន​រៀបចំ​កម្មវិធី​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដោយ​ផ្តល់​ឱសថ​ជូន​ដោយ​ឥតគិតថ្លៃ ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​ឯកទេស​វៀតណាម សម្រាប់​អ្នកជំងឺ​ថ្មី​ ដែល​បាន​មក​ចុះឈ្មោះ​៥០ នាក់​ដំបូង នៅ​ថ្ងៃទី​១៧​មករា​ឆ្នាំ​២០១៧​ឆាប់ៗ​ខាងមុខនេះ។

ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ បាន​ឲ្យដឹង​ថា ការព្យាបាល​លើកទឹកចិត្ត​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខែ​នេះ បន្ទាប់ពី​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​សន្លាក់ ដោយ​ឥតគិតថ្លៃ​ប្រចាំខែ​វគ្គ​មុន សម្រាប់​វគ្គ​នេះ មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ​DHG Pharma បានរៀបចំ​កម្មវិធី​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដោយ​ឥតគិតថ្លៃ​សម្រាប់​អ្នកជំងឺ​ថ្មី​៥០​នាក់​ដំបូង​ក្នុង​រយៈពេល​១​ថ្ងៃ ដោយ​វេជ្ជបណ្ឌិត​ឯកទេស​វៀតណាម ដែលមាន​បទពិសោធន៍​ខ្ពស់​មកពី​មន្ទីរពេទ្យ​ជោ​រៃ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។

ក្រុមគ្រូពេទ្យ​បន្តថា ​ខាងលើ​នេះ គឺជា​កម្មវិធី​មនុស្សធម៌​ដ៏​មាន​អត្ថន័យ​របស់​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ និង​ក្រុមហ៊ុន​ឱសថ​DHG Pharma ចូលរួម​ចំណែក​លើកកម្ពស់​សុខុមាលភាព​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យ​មានឱកាស​ទទួល​បាន​ការថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ពី​សំណាក់​វេជ្ជបណ្ឌិត​ឯកទេស​វៀតណាម​ដែល​មាន​បទពិសោធន៍​ខ្ពស់ រួម​ជា​មួយ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទំនើប​ដែល​មាន​បំពាក់​នៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ។

ជាង​នេះ​ទៅ​ទៀត គឺ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​យល់​កាន់​តែ​ច្បាស់​អំពី​សារសំខាន់​នៃ​ការថែទាំ​សុខភាព​របស់​ខ្លួន ដើម្បី​ជ្រើសរើស​វិធី​ព្យាបាល​ឲ្យ​បាន​សមស្រប​បំផុត​។ កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​សប្បុរសធម៌​ស្រដៀង​គ្នា​នេះ នឹង​មាន​រៀបចំ​ជា​រៀងរាល់​ខែ ជា​មួយនឹង​ឯកទេស​ផ្សេងៗ​គ្នា​។ សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខនេះ គឺជា​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​រោគ​ស្ត្រី​។

អ្នកជំងឺ​អាច​ចុះឈ្មោះ​នៅថ្ងៃ​នេះ តាមរយៈ​ខ្សែ​ទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បី​បានទទួល​ការពិនិត្យ​ដោយ​ផ្ទាល់​ពី លោក​បណ្ឌិត លឹម វ៉ាន់ ហ័ង ឯកទេស​ជំងឺ​ទឹកនោមផ្អែម​នឹង​អ័រម៉ូន​។ កម្មវិធី​នេះ សម្រាប់​តែ​អ្នកជំងឺ​មក​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​លើក ដំបូង​ប៉ុណ្ណោះ (​អ្នកជំងឺ​ថ្មី​) ហើយ​មុនពេល​មក​ពិនិត្យ​សូម​អ្នក​ជំងឺ​កុំ​ពិសា​អាហារ​ដើម្បី​តេស្ត​ជាតិ​ស្ករ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684