Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

បានផុស

នៅ

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Lan Tianli អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lan Tianli បាន​គោរព​ជូនពរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សូមឱ្យ​ទេវតា​ឆ្នាំ​ថ្មី​តាម​ជួយ​បីបាច់​ថែរក្សា​សម្ដេច និង​ក្រុមគ្រួសារ និង​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ ជូន​ដល់​សម្ដេច​តេ​ជោ និង​សូម​ឲ្យ​សម្ដេច​តេ​ជោ មាន​សុខ​ភាពល្អ បរិបូរណ៍ កម្លាំង​មាំមួន ជន្មាយុ​យឺនយូរ និង​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​។

លោក​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា ដោយ​លោក​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា លោក​បានមក​កាន់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ពេលនេះ កម្ពុជា​កាន់តែ​មានការ​រីកចម្រើន​ទ្វេ​ឡើង​បន្ថែមទៀត ដោយ​ក្នុងនោះ​មាន​អាគារ​ខ្ពស់ៗ​ជាច្រើន និង​ប្រជាជនមាន​ជីវភាព​ធូរធារ​ច្រើន​។ លោក​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​បន្តថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺមាន​គោលបំណង​៣ ដែល​ទី​១ គឺ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​កន្លងមក​តែងតែ​គាំទ្រ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ជាពិសេស​គាំទ្រ​ការរៀបចំ​ពិ​ពណ៌ ចិន​-​អាស៊ាន នៅ​ទីក្រុង​ណាន​នី​ង ,​ទី​២ គឺ​ការជំរុញ ការអនុវត្ត​កិច្ចព្រមព្រៀង រវាង​ថ្នាក់ដឹកនាំ​កំពូល របស់​ចិន និង​កម្ពុជា ជាពិសេស​ការកសាង​សហគមន៍​ជោគវាសនា រួម ចិន​-​កម្ពុជា​។ និង​គោលបំណង​ទី​៣ គឺ​គោរព​សុំ​អនុសាសន៍​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព និង​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ប្រទេស​ចិន​។

សម្ដេច​តេ​ជោ​បានផ្ដល់​អនុសាសន៍​ឲ្យ​លោក Lan Tianli បន្ត​កិច្ចសហប្រតិបត្តិការ ដែលមាន​ស្រាប់ ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​អនុវត្ត​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ដែរនោះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម