Connect with us

សុខភាព

ចេញរោគសញ្ញាទាំង ៥ នេះ អ្នកត្រូវញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន

បានផុស

នៅ

ផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន មានវីតាមីន និង ជាតិរ៉ែ ជំនួយមុខងាររាងកាយឲ្យដំណើរការបានល្អ ជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះក៏ជួយបង្កើនការលូតលាស់រាងកាយផងដែរ។ ប្រសិនបើគ្នាយើងមិនសូវញ៉ាំបន្លែ ឬ ផ្លែឈើ ហើយសុខភាពរាងកាយបង្ហាញរោគសញ្ញាទាំង៥នេះ គួរតែផ្លាស់ប្ដូរទម្លាប់ទៅ។

១.ក្រចក និង សក់ មានសភាពផុយស្រួយ

ប្រសិនបើយើងសង្កេតឃើញថា រាងកាយមានការផ្លាស់ប្ដូរ ក្រចក និង សក់ប្រែជាមានភាពផុយស្រួយ នោះបង្ហាញថារាងកាយរបស់យើងអាចប្រឈមខ្វះវីតាមីន B។ ដូច្នេះយើងត្រូវតែបង្កើនការញ៉ាំបន្លែផ្លែឈើ ដែលសម្បូរសារធាតុប្រភេទនេះ។ ប្រភពដែលអាចផ្ដល់សារធាតុសំខាន់នេះមានដូចជា ផ្លែចេក ខាត់ណា ស្ពៃពួយឡេងជាដើម។ រោគសញ្ញាបន្ទាប់បន្សំទៀត នៃកង្វះវីតាមីននេះ ដូចជា ស្លេកស្លាំង ឈឺសាច់ដុំ និង អាចរមួលក្រពើញឹកញាប់។

២.ឈាមអញ្ចាញធ្មេញ

ឈាមអញ្ចាញធ្មេញញឹកញាប់អាចមានមូលហេតុច្រើន ប៉ុន្ដែហេតុផលសំខាន់មួយគឺខ្វះវីតាមីន C។ រាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯងនោះទេ ដូច្នេះការញ៉ាំអាហារមានផ្ទុកវិតាមីន C គឺជារឿងចំាបាច់ ដើម្បីបំពេញតម្រូវការរាងកាយ។ វីតាមីន C មានមុខងារសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំ។ ហើយយើងអាចស្វែងរកបានវីតាមីននេះនៅក្នុងអាហារដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ម្នាស់ និង បន្លែបៃតងជាដើម។

៣.ខ្សោយភ្នែក

ប្រសិនបើគ្នាយើងមានអារម្មណ៍ថា ការសម្លឹងមានការប្រែប្រួល ដូចជា សម្លឹងមើលមិនសូវច្បាស់ ឆាប់រួយភ្នែក និង ចាញ់ពន្លឺ ពិសេសនៅពេលយប់នោះមានន័យថា ភ្នែករបស់យើងអាចខ្វះវីតាមីន A។ ខ្វះវីតាមីន A អាចធ្វើឲ្យភ្នែករបស់យើង មិនអាចសម្លឹងមើលឃើញច្បាស់ល្អ ដូច្នេះរបបអាហារដែលសម្បូរវីតាមីន A មានដូចជា ការ៉ុត បន្លែស្លឹកពណ៌បៃតង និង ផ្លែក្រូចផងដែរ។

៤.ឧស្សាហ៍ទល់លាមក

ទល់លាមកញឹកញាប់អាចបណ្ដាមកពី មិនសូវញ៉ាំពពួកអាហារដែលម្បូរជាតិសរសៃ។ ជាធម្យមក្នុងប្រព័ន្ធរំលាយអាហារមនុស្សម្នាក់គួរទទួលបានជាតិសរសៃពីររបបអាហារ ១៨ក្រាមក្នុងមួយថ្ងៃទើបប្រព័ន្ធរំលាយអាហារដំណើការល្អ។ ជាតិសរសៃមានមុខងារជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការស្រួល កាត់បន្ថយការទល់លាមក ដូច្នេះយើងអាចទទួលបានជាតិសរសៃពីពពួកបន្លែ និងផ្លែឈើ។

៥.ចុះខ្សោយផ្នែកផ្លូវអារម្មណ៍

ប្រសិនបើរបបអាហាររបស់យើង មិនមានវីតាមីន ជាតិរ៉ែគ្រប់គ្រាន់នោះក៏អាចបង្កប៉ះពាល់ផ្នែកអារម្មណ៍ផងដែរ។ ការសិក្សាបានបង្ហាញថា ពពួកបន្លែ ផ្លែឈើគឺសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន ក៏ជំនួយដល់សុខភាពទាំងផ្នែករាងកាយ និង ផ្នែកអារម្មណ៍។ ដូច្នេះដើម្បីឲ្យអារម្មណ៍យើងប្រសើរ រីករាយ ស្រស់ស្រាយ គួរតែញ៉ាំអាហារដែលសម្បូរទៅដោយផ្លែឈើ និង បន្លែឲ្យបានច្រើន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អ្នកមានសុខភាពខ្សោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចចេញសញ្ញាទាំង ៧ នេះ

ចុចអាន៖គេងយូរពេកប្រយ័ត្នមានបញ្ហាសុខភាព ៦ ប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម