Connect with us

ព័ត៌មានជាតិ

សភាស៊ីវិលរុស្ស៊ីចាប់អារម្មណ៍ និងតាមដានការបោះឆ្នោតតំណាងរាស្រ្ដ នីតិកាលទី ៧ នៅកម្ពុជា

បានផុស

នៅ

សភាស៊ីវិលសហព័ន្ធរុស្ស៊ីមានការចាប់អារម្មណ៍ និងតាមដានការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នៅកម្ពុជា។ នេះជាការឲ្យដឹងពីលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងជំនួប​នេះ លោក អាណាតូលី បូរ៉ូវីក បានថ្លែងថា សហព័ន្ធរុស្ស៊ី អបអរសាទរចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដោយជោគជ័យ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ លោកថា ប្រជាធិបតេយ្យនៅកម្ពុជាមានលក្ខណៈសមស្រប ទៅកត្តាប្រជាសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងនយោបាយជាក់ស្ដែងពិតប្រាកដរបស់កម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់កម្ពុជា ហើយដែលសភាស៊ីវិលនៅសហព័ន្ធរុស្ស៊ីមានការចាប់អារម្មណ៍ និងតាមដាន។ ក្នុងឱកាសនេះដែរ លោក អាណាតូលី បូរ៉ូវីក បានសម្តែងការជឿជាក់ និងជូនពរលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប សូមឲ្យទទួលបានជោគជ័យក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនេះ។

លោក អាណាតូលី បូរ៉ូវីក បានរំលឹកអំពីអនុស្សរណៈ ដែលភាគីគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី និងភាគី គ.ជ.ប កម្ពុជា បានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ ២០១៨ នៅទីក្រុងមូស្គូ។​

លោកចង់ជំរុញឲ្យមានការអនុវត្តជាក់ស្ដែង ដើម្បីផ្លាស់ប្ដូរអ្នកជំនាញរៀបចំការបោះឆ្នោត ព្រមទាំងមានការសង្កេតមើលការបោះឆ្នោត ការធ្វើសិក្ខាសាលា សន្និសីទបែបវិទ្យាសាស្ត្រ និងកិច្ចប្រជុំតុមូលដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងមានការចាត់បញ្ជូនតំណាង ដើម្បីពិនិត្យមើលការរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋនៃភាគីនីមួយៗ ជាដើម។ លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានបន្តថាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលភាគីសហព័ន្ធរុស្ស៊ី និងភាគីព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា មានឯកសារចំនួន ៧៩ច្បាប់។

ជាការឆ្លើយតបលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា កន្លងមក គ.ជ.ប កម្ពុជា ធ្លាប់បញ្ចូនប្រតិភូរបស់ខ្លួនទៅសង្កេតមើល ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងបានចូលរួមសន្និសីទអន្តរជាតិនៅសហព័ន្ធរុស្ស៊ីផងដែរ។ ចំពោះការបោះឆ្នោតនៅកម្ពុជា លោកប្រធាន គ.ជ.ប បានជម្រាបជូនភាគីរុស្ស៊ីអំពីថា ការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្នបានចំនួន ១៦លើក ហើយ។

សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ ថា គ.ជ.ប នឹងអញ្ជើញស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតមើលការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាភ្ញៀវពិសេស។ លោកក៏យល់ស្របផងដែរថា ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប កម្ពុជា និងគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី ដើម្បីធ្វើឲ្យមានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនេះ នៅពេលមានការជួបពិភាក្សាផ្ទាល់រវាងភាគីទាំងពីរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម