ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​ចាប់​កាបូន​តម្លៃ​១​ពាន់​លាន​ដុល្លារ​នៅ​រដ្ឋ​តិច​សាស់ ដើម្បី​ទប់​ការ​បំ​ភាយ​ឧស្ម័ន និង​ទាញយក​ប្រេង​ឆៅ

ក្រុមហ៊ុន​ថាមពល NRG Emergy Inc និង​ក្រុមហ៊ុន JX Nippon Oil & Gaz Exploration Corp បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០ ខែមករា​ថា ពួកគេ​បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​នៅ​រោងចក្រ​ចាប់​កាបូន​តម្លៃ​១,០៤​ពាន់​លាន​ដុល្លារ នៅ​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​នៅ​រដ្ឋ​តិច​សាស់ និង​បាន​ប្រើប្រាស់​ការ​បំ​ភាយ​ឧស្ម័ន​នេះ ដើម្បី​ទាញយក​ប្រេង​ឆៅ​ពី​វាល​ប្រេង​នៅក្បែរនោះ​។

រោងចក្រ​ដ៏​ធំ​បំផុត​របស់ខ្លួន​នៅលើ​ពិភពលោក​នេះ គឺជា​ការខិតខំ​ចុងក្រោយ​បំផុត​របស់​ឧស្សាហកម្ម​ថាមពល​ដើម្បី​ទប់​ការ​បំ​ភាយ​កាបូន​ឌី​អុក​ស៊ីដ (Co2) ដោយសារ​សម្ពាធ​បាន​កើនឡើង​ពី​និយតករ​ពី​វិធី​យោគិន និង​ពី​អ្នកប្រើប្រាស់​ដើម្បី​ទប់​ការប្រែប្រួល​អាកាសធាតុ​។ រោងចក្រ​ចាប់​កាបូន​នេះ​អាច​ក្លាយទៅជា​គំរូ​មួយ​សម្រាប់​ការ​ប្រមូល​ឧស្ម័ន Co2 នៅ​រោងចក្រ​ថាមពល​ដែល​មាន​ស្រាប់​នៅ​ប្រទេស​ចិន និង​នៅ​ប្រទេស​ឥណ្ឌា​។ អ្នកវិភាគ​បាន​និយាយ​ដូច្នេះ​។

ដោយ​បូម​យក​ឧស្ម័ន Cos នៅ​ក្រោម​ដី​របស់​រោងចក្រ​ដើម្បី​ទាញយក​ប្រេង​នោះ គម្រោង​នេះ​អាចធ្វើ​ឲ្យ​ធូរស្រាល​នូវ​ការ​ព្រួយបារម្ភ​របស់​អ្នក​បរិស្ថាន​អំពី​ការ​បំ​ភាយ​ឧស្ម័ន​ពី​រោងចក្រ​ថាមពល​ដុត​ធ្យូងថ្ម ទន្ទឹមនឹង​ការប្រើប្រាស់​យន្តការ​នេះ​ផ្តើម​ផ្តល់​មូលនិធិ​ផងដែរ និង​ការលក់​ប្រេង​ដើម្បី​ចំណាយ​ទៅលើ​ការថែទាំ​រយៈពេល​យូរ​។ ក្រ​សួង​ថាមពល​អាមេ​រិ​ក​បាន​ផ្តល់​ហិរញ្ញវត្ថុ​១៩០​លាន​ដុល្លារ ទៅលើ​ការសាងសង់​របស់​គម្រោង​នេះ ជាមួយ​ប្រាក់កម្ចី​ចំនួន​២៥០​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ជ​ប៉ុន​។

ក្រុមហ៊ុន NRG និង​ក្រុមហ៊ុន JX Nippon ដែល​កាន់កាប់​ជា​លក្ខណៈ​ឯកជន​បាន​បែងចែក​តម្លៃ​ដែល​នៅសល់​ចំនួន​៦០០​លាន​ដុល្លារ​ នៅ​ក្នុង​ការ​សម្របសម្រួល​បណ្តាក់ទុន​រួមគ្នា​មួយ។

នៅ​ក្នុង​ដំណាក់កាល​ឡើង​ដល់​កម្រិត​កំពូល​របស់​ខ្លួន​រោងចក្រ Thonpson នៅ​តិច​សាស់​នឹង​ប្រមូលបាន​កាបូន​ឌី​អុក​ស៊ី​ដ​បាន​ចំនួន​១,៦​លាន​តោន​នៅក្នុង​មួយ​ឆ្នាំ គឺ​ប្រហែល​៩០​ភាគរយ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ពី​រោងចក្រ​ថាមពល​នៅ​ជិត​នោះ​របស់ NRG ជា​បរិមាណ​ធំ​បំផុត​នៅ​រដ្ឋ​តិច​សាស់​។

រោងចក្រ​នេះ​ប្រមូល​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​របស់​រោងចក្រ​ដែល​គេ​ស្គាល់​ថា ជា​ឧស្ម័ន​បំពង់ផ្សែង​តាមរយៈ​បំពង់​មួយ​មាន​វិ​ជ្ជ​មាត្រ​១៦​ហ្វី​ក និង​ដកយក​ឧស្ម័ន Co2 នៅក្នុង​ដំណើរការ​៤​ដំណាក់កាល​។ រោងចក្រ​ដែល​ផ្តល់​វិស្វកម្ម​ដោយ​ក្រុមហ៊ុន Mirsubishi Corp បាន​ប្រមូល​ឧស្ម័ន Co2 បាន​ចំនួន​ជាង​១១១០០០​តោន​ចាប់​តាំង​ពិ​បាន​បើក​នៅ​ថ្ងៃទី​២៩ ខែធ្នូ​នោះមក​។

ការចាប់យក​កាបូន​បាន​កើតឡើង​នៅក្នុង​រូបភាព​ផ្សេងៗ​រាប់​ទសវត្ស​មកហើយ​។ យ៉ាងណាក៏ដោយ​ក៏​សេវាកម្ម​នេះ​បាន​ត​ស៊ូជាមួយ​អ្វី​ដើម្បី​ថ្វើ​ជាមួយ​ឧស្ម័ន Co2 នោះ​ដែរ នៅពេលដែល​វា​ត្រូវ​បាន​ប្រមូល​ដោយសារ​រោងចក្រ​ថាមពល​កម្រ​មាននៅ​ជិត​រូង​ក្រោម​ដី​ស្តុក​កាបូន ឬក៏​អណ្តូងប្រេង​ដែលមាន​ស្រាប់​នោះ​។

រោងចក្រ​ថាមពល Co Power ថ្មី​នៅ​ភាគ​ខាងត្បូង​តម្លៃ​៧​ពាន់​លាន​ដុល្លារ​នៅ Kemper រដ្ឋ​មី​ស៊ីស៊ី​ពី បាន​និយាយ​ថា នឹង​បើក​នៅ​ចុងខែ​នេះ​នឹងត្រូវ​កែច្នៃ​ធ្យូងថ្ម​ទៅជា​គីមី​នៅមុន​ពេល​ប្រមូល​កាបូន​ជា​ដំណើរការ​ខុសគ្នា​ពី​ការបណ្តាកទុន​របស់ NRG ដែល​ត​ភ្ជាប់​ទៅ​រោងចក្រ​ថាមពល​ដែលមាន​ស្រាប់។

ក្រុមហ៊ុន NRG ជា​ក្រុមហ៊ុន​ផ្តល់​ថាមពល​ដ៏​ធំ​បំផុត​មួយ​ដែល​មិនត្រូវ​បានដាក់​កំហិត​នៅ​រដ្ឋ​តិច​សា​ស់បាន​និយាយថា គម្រោង Co2 នឹងមិន​ប៉ះពាល់​ដល់​តម្លៃ​អគ្គិសនី​នោះ​ទេ៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684