ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ម៉ុង​ហ្គោ​លី ស្វែងរក​ដើម្បី​បំបាត់ចោល​ផ្សារងងឹត​ដូច​ហ្វូ​ស៊ីល​សត្វ​ដាយ​ណូ​ស័​រ

រាប់​ឆ្នាំ​មកហើយ​អ្នក​ឃ្លា​ល​សត្វ​ឈ្មោះ Gelegrash មានកម្ម​វិធី​ខាងក្រៅ​មួយ​ដើម្បី​នាំយក​អ្នកទេសចរ​មកហើយ​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​មួយ​ក្បាល​លាក់ទុក​នៅ​ជិត Flaming Cliffs នៅ​តំបន់​វាល​ខ្សាច់ Glbi របស់​ប្រទេស​ម៉ុង​ហ្គោ​លី​។ បន្ទាប់មក​នៅ​ថ្ងៃមួយ​នោះ​វា​បាន​បាត់​ពី​ទីនេះ​។

នេះ​គឺជា​ហ្វូ​ស៊ីល​មួយ​នៅ​ក្នុង​ចំណោម​ហ្វូ​ស៊ី​លពី​បុរាណ​រាប់ពាន់​ដែល​បាន​បាត់​ពី​ប្រទេស​នេះ​ចាប់តាំងពី​អ្នករុករក​ជនជាតិ​អា​មេ​រិ​កលោក Roy Chapman Andrews ដែល​គេ​សន្មត​ថា ត្រូវ​បាន​ជំរុញ​ចិត្ត​ឲ្យ​កសាង​ខ្សែភាពយន្ត​តាម​លក្ខណៈ​រឿង Indiana Jones បាន​រកឃើញ​ពង​សត្វ​ដាយ​ណូ​ស័​រ​នៅ​ទីនោះ​កាល​ពីមួយ​សតវត្ស​មុន​នេះ​។ បា​សាណិ​ភូត​វិទូ និង​ពួក​អ្នករត់ពន្ធ​ផងដែរ បានធ្វើ​ដំណើរ​ទៅកាន់​វាល​ខ្សាច់​នោះ​ចាប់តាំងពី​ពេល​នោះមក។

ឥឡូវនេះ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី បាន​បើក​ធ្វើ​យុទ្ធនាការ​មួយ​ដើម្បី​ទាមទារ​មកវិញ​នូវ​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​ដេ​ល​បាន​បាត់​ទៅ​នោះ ដោយ​សង្ឃឹម​ថានឹង​នាំ​យក​មក​ប្រទេស​វិញ​នូវ​ហ្វូ​ស៊ីល​ដែល​ត្រូវ​បាន​កាន់កាប់​ជា​យូរ​មក​ហើយ នៅ​ក្នុង​សារមន្ទីរ​បរទេស ហើយ​និង​នៅក្នុង​ទូ​របស់​អ្នក​សន្សំទុក​ឯកជន​ដូចជា​តារាភាពយន្ត​ហ្វូ​លី​វូដ Nicolas Cage ដែល​បាន​ចំណាយ​ប្រាក់​រាប់រយ​ពាន់​ដុល្លារ​ដើម្បី​ហ្វូ​ស៊ី​ល​ទាំងនេះ​នៅ​ផ្សារ​កណ្តាល​វាល​នោះ។

នៅ​ជំរំ​សំពត់​តង់​របស់​គាត់​នៅ​ជិត​ច្រាំង​ចោត​ថ្មបាយក្រៀម​ពណ៌​ក្រហម លោក Gelegrash បាន​សើច​អំពី​តម្លៃ​ប្រកបដោយ​សក្តានុពល​រប​ស់​ឆ្អឹង​សត្វ​នេះ​។ គាត់​បាន​និយាយថា ប្រសិនបើ​ខ្ញុំ​ដឹងថា វា​មានតម្លៃ​ខ្លាំង​នោះ ខ្ញុំ​នឹង​លក់​វាយ​ដោយ​ខ្លួន​ខ្ញុំ​។​

កម្លាំង​ជំរុញ​ឲ្យ​ធ្វើ​មាតុភូមិ​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​នេះ ​បានចាប់ផ្តើម​នៅពេលដែល​ស្វាមី​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ របស់​ប្រទេស​នៅពេលនោះ លោក Oyungereal Tsedevdamba បានដឹង​អំពី​អគារ​ដេញថ្លៃ​មួយ​នៅ​ទីក្រុង​ញូវយ៉ក​នឹងត្រូវ​លក់​ឆ្អឹង​ដ៏​កម្រ​របស់​ក្រុម​សត្វ Tyrannosouros Rex ដែលជា​បងប្អូន​របស់​ដាយ​ណូ​ដ័​រ ប៉ុ​ន្តែ​សាហាវ​ជាង និង​តូច​ជាង​ជា​ឆ្អឹង​គំរូ​របស់​សត្វ Batosour Bataar ដាយ​ណូ​ស័​រ​ ដែល​មាន​លក្ខណៈ​សត្វ​គ្រប់​ស្ទើរតែ​ទាំងអស់​។ បា​សាណិ​ភូត​វិទូ​បាន​អះអាងថា ឆ្អឹង​គំរូ​ទាំងអស់​ដែល​គេ​បាន​ស្គាល់​របស់​ខុ​រង្គ​សត្វ​ដែល​គួរ​ឲ្យ​ខ្លា​ចនេះ គឺ​មកពី​អាង Nemegt របស់​ម៉ុង​ហ្គោ​លី ដែល​បានធ្វើ​ឲ្យ​កើនឡើង​នូវ​សំណួរ​ថា តើ​វា​បាន​ធ្លាក់ខ្លួន​មកដល់ Manhalfan យ៉ាងដូចម្តេច​នោះ​។​

​ការយក​ហ្វូ​ស៊ី​ល​ចេញពី​ប្រទេសមួយ គឺ​ខុសច្បាប់ ប៉ុ​ន្តែ​ពុំមាន​អ្នកណាម្នាក់​បានដឹង​អំពី​អ្វី​ព​ពិតប្រាកដ​នោះទេ​។ ពុំមាន​អ្នកណាម្នាក់​បានទាមទារ​ឆ្អឹង​ដាយ​ណូ​ស័​រ​ពី​ក្រៅប្រទេស​នៅពេល​មុន​នោះទេ​។ ចាប់តាំងពី​ការរកឃើញ​របស់លោក Chapman Andrews នោះមក អ្នកស្វែងរក​រាប់រយ​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ុង​ហ្គោ​លី​ដើម្បី​ស្វែងរក​ហ្វូ​ស៊ី​ល ដែល​មួយចំនួន​ត្រូវបាន​យល់ព្រម​ជា​ផ្លូវការ និង​មួយចំនួន​ផ្សេងទៀត​បាន​ជីករ​កដោយ​ខុសច្បាប់ និង​បាន​រត់ពន្ធ​ឆ្អឹង​នេះ​ទៅ​ក្រៅប្រទេស​។

លោកស្រី Surenjav Munkhsaikhan វ័យ​៣១​ឆ្នាំ ដែល​គ្រប់គ្រង​ឧទ្យាន​ជាតិ​ជា​កន្លែង​ដែល​លោក Chapman បាន​រកឃើញ​ពង​សត្វ​ដាយ​ណូ​ស័​រ​នោះបាន​និយាយថា វា​ស្ទើរតែ​ពុំមាន​លទ្ធភាព​ដើម្បី​ការពារ​កុំ​ឲ្យ​ចោរលួច​ពី​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ​របស់​ប្រទេស​ម៉ុង​ហ្គោ​លី​នោះទេ​។ លោកស្រី គឺជា​ឆ្មាំ​ធ្វើការ​ពេញ​ពេល​តែ​ម្នាក់​គត់​ដែល​ត្រួតត្រា​មើល​វាល​ខ្សាច់​ដែល​សំបូរ​ទៅដោយ​ហ្វូ​ស៊ី​ល និង​មាន​ទំហំ​១០០០០​ហិកតា​នោះ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684