Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការងារ៖ ប្រព័ន្ធគាំពារសង្គម​សំខាន់ណាស់​សម្រាប់ពលរដ្ឋ និងប្រទេសជាតិ

បានផុស

នៅ

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គមមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យមានភាពរឹងមាំ និងមាន​សុខដុមនីយកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងជំនួបសម្តែងការគួរសម ផ្តល់ធាតុចូល និងអនុសាសន៍សំខាន់ៗដល់ក្រុមការងារបច្ចេកទេសរៀបចំ​“ក្របខណ្ឌគោល​នយោបាយ​ជាតិគាំពារសង្គម ២០៣០” កាលពីរសៀលថ្ងៃទី២១ មេសា លោករដ្ឋមន្ត្រីបាន​កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលកន្លងមកបានចូលរួម​ជួយលើស្ទួយជីវភាពប្រជាពលរដ្ឋ រក្សាភាពធន់របស់ប្រជាពលរដ្ឋកាន់រឹងមាំទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមាន​ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១២ជា​សមាជិក បានសម្របសម្រួលធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គមកាន់តែប្រសើរ និងឈានរហូតទៅ​អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកាន់តែមានជីវភាពកាន់តែប្រសើរ និងមានភាពធន់ចំពោះហានិភ័យផ្នែកសេដ្ឋកិច្ចនានា​ដែលកម្ពុជាក៏ដូចពិភពលោកតែងតែជួបប្រទេះ។

លោករដ្ឋមន្រ្តី ស្នើឱ្យក្រុមការងារបច្ចេកទេសរៀបចំ“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” គិតគូរធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គមមានភាពឆ្លើយឆ្លងគ្នា តាមតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីគាំពារប្រជាពលរដ្ឋតាមវដ្តជីវិត ចាប់តាំងពីចាប់កំណើតរហូតដល់មរណភាព។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានគាំទ្រនឹងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានា​ដើម្បីឱ្យក្របខណ្ឌគោល​នយោបាយជាតិគាំពារសង្គមជំហានទី២ មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងប្រព័ន្ធសន្តិសុខ​សង្គមដែលក្រសួងការងារ និងបណ្តុះបណ្តាលកំពុងអនុវត្ត។ 

លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិ​គាំពារសង្គម បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាកក្តាដ៏សំខាន់ដើម្បីសម្រេចបាននូវកំណើន​សេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន។ ឈរលើមូលដ្ឋាននៃស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោល​នយោបាយ​ជាតិគាំពារសង្គម ២០១៦ -២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្របដោយប្រសិទ្ធភាពខ្ពស់។ 

លោក បានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជាកាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់​ក្នុងការធ្វើបច្ចុប្បន្នភាពលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានស្រាប់ ដែលត្រូវបានរៀប​ចំក្រោមការដឹកនាំនិងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះ​យោបល់យ៉ាងទូលំទូលាយ​រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម