ព័ត៌មានជាតិ
អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសចាត់ការលើបណ្ដឹងចំនួន ៤០ បណ្ដឹង
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានប្រកាសថា មន្ត្រីជំនាញផ្សេងៗរបស់ខ្លួន បានកំពុងពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យបណ្ដឹងចំនួន ៤០ បណ្ដឹង ដែលខ្លួនបានទទួល ដើម្បីចាត់ការលើជនពុករលួយទាំងនោះ ប្រសិនរកឃើញកំហុស នឹងចោទប្រកាន់ រួចបញ្ជូនតុលាការចាត់ការតាមផ្លូវច្បាប់ជាធរមាន។
នៅក្នុងកិច្ចប្រជុំលើកទី ២២ អាណត្តិទី ៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី ២៤ មេសា នៅទីស្ដីការអង្គភាព ACU លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ក្រៅពីចាត់ការលើបណ្ដឹង ៤០ ក្រុម ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ ACU ក៏បានទទួលមន្ត្រីចំនួន ២២២ នាក់ ដែលបានចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលក្នុងនោះមន្ត្រីទើបតែងតាំងថ្មីចំនួន ១៧៣ នាក់ និងមន្ត្រីចំនួន ២៩ នាក់ បានមកប្រកាសចុងក្រោយគេ មូលហេតុដោយសារឈប់ពីការងារ ចូលនិវត្តន៍ និងឈប់ពីការងារ។
ការប្រកាសទ្រព្យសម្បត្តិធ្វើឡើងចំពោះមន្ត្រីដែលទទួលបានការបោះឆ្នោតពីពលរដ្ឋ និងទទួលប្រាក់ខែពីរដ្ឋ និងបុគ្គលឯកជន ដែលមានចែងក្នុងច្បាប់នានា មានជាធរមាន ហើយបើតាមខ្លឹមសារ នៃច្បាប់ប្រឆាំងអំពើពុករលួយមានគោលបំណងអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់នានា ដែលពាក់ព័ន្ធគ្នា។
ការប្រកាសទ្រព្យសម្បត្តិនេះ ធ្វើឡើង ២ ឆ្នាំម្តង ដើម្បីទប់ស្កាត់មិនឲ្យមានពុករលួយ មិនហ៊ានពុករលួយ និងមិនអាចពុករលួយ ពោលគឺអ្នកសូកប៉ាន់ និងអ្នកទទួលសំណូក មានទោសដូចគ្នា៕
អត្ថបទ ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង