Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ និស្សិតខ្មែរឥស្លាម ៦នាក់ ដែលកំពុងសិក្សានៅប្រទេសស៊ូដង់ ត្រូវបានជម្លៀសចេញហើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា និស្សិតខ្មែរឥស្លាមចំនួន ៦នាក់ ដែលកំពុងសិក្សានៅរដ្ឋធានីខាទុំ ក្នុងប្រទេសស៊ូដង់ត្រូវបានជម្លៀសចេញហើយ ខណៈប្រទេសនេះកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន​ ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតខ្មែរឥស្លាមចំនួន ៦នាក់ ដែលកំពុងសិក្សានៅរដ្ឋធានីខាទុំ ក្នុងប្រទេស ស៊ូដង់ ដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ហើយ តាមរយៈនាវា។ បច្ចុប្បន្ននេះ និស្សិតខ្មែរឥស្លាមទាំង ៦នាក់នោះ បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតហើយ​ ដែលមានការជួយសម្រួបសម្រួលពីសំណាក់ប្រទេសម៉ាឡេស៊ី។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា «ត្រឹមម៉ោង ៩ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានមកដល់ ស្មើនឹងម៉ោង ១យប់នៅក្នុងប្រទេសរបស់យើង តាមការជូនដំណឹងរបស់ឯកឧត្ដម ឧស្មាន ហាសាន់ គឺបានបញ្ជាក់ថា និស្សិតទាំង ៦នាក់នេះ គឺកំពុងធ្វើដំណើរទៅកាន់សណ្ឋាគារ ប្រហែលជាគេអាចដល់សណ្ឋាគារហើយ»

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា មាននិស្សិតខ្មែរចំនួន ៦នាក់ (ស្រី ២នាក់) បានចេញទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងខាទុំ ប្រទេសស៊ូដង់។ បន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាម នៅក្នុងទីក្រុងខាតូម កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣មក  សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឲ្យមកស្នាក់នៅក្នុងទីតាំងមួយ ក្នុងសាកលវិទ្យាល័យ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម