ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ម៉ី វុ​ទ្ធា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត នាំ​យក​អំណោយ​ជូន​មន្ត្រី​អាវុធហត្ថ ដែល​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន

​ប៉ៃលិន​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៧ លោក​វរសេនីយ៍ឯក ម៉ី វុ​ទ្ធា​រ៉ា មេបញ្ជាការ​រង ទទួល​ការងារ​កសាង​កម្លាំង តំណាង​លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះ​សួរសុខទុក្ខ ព្រមទាំង​នាំយក​នូវ​ភេសជ្ជៈ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​លោកនាយ​ចំណង់ ផូ​រ សុផល ជំនួយការ ការិយាល័យ​ផែនការ ដែល​ទទួល​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន។

ក្នុង​ឱកាស​នោះ​ដែរ លោក​វរសេនីយ៍ឯក ម៉ី វុ​ទ្ធា​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​មន្ត្រី​ក្រោម​ឱវាទ ថ្វីត្បិតតែ​ពេលនេះ លោក​មិនមាន​វត្តមាន ដោយ​ផ្ទាល់​ក្តី ប៉ុន្តែ​ចិត្ត​របស់លោក​ជា​មេបញ្ជាការ​តែង​ឋិត​នៅក្បែរ​បង​ប្អូន​ជានិច្ច។

លោក​វេរ​សេនី​យ៍​ឯក បាន​បន្ត​ថា ចំពោះ​បង​ប្អូន​ចំនួន​ពីរ​គ្រួសារ ដែល​ទ​ទួល​អំណោយ​នា​ពេល​នេះ គឺ​លោក​ធ្វើឡើង​មិន​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​និន្នាការ​នយោបាយ​អ្វី​ឡើយ គឺជា​ការមើលឃើញ​ជាក់​ស្តែង ពី​សុខ​ទុក្ខ​លំបាក របស់​បងប្អូន ហើយ​អំណោយ​នេះដែរ​ គឺជា​ថវិកា​ផ្ទាល់​របស់​តែប៉ុណ្ណោះ។

ជា​មួយ​គ្នា​នេះ​ លោក​ក៏បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ទាំងអស់ ថែរក្សា​សុខភាព​ផងដែរ។ អំណោយ​ដែល​ផ្តល់ជូន​មន្ត្រី​ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មាន ទឹក​សុទ្ធ​វី​តា​ល់ ០១ កេស,​ទឹក​ផ្លែឈើ​ចម្រុះ ០១កេស ,​ទឹក​ប្រទាល​កន្ទុយក្រពើ ០២ យួរ ,​ថវិកា ២០០,០០០ រៀល។ ចំពោះ​បង​ប្អូន​ដែល​ជា​ស្ត្រី​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​ប្រទេស​ថៃ និង​ស្ត្រី​ឆ្លងទន្លេរ នឹង​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់ៗ ៦០,០០០ រៀល​ផងដែរ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114