ព័ត៍មានទាន់​ហេតុការណ៏
Search

សាម​សុង​ជា​ទូរស័ព្ទ​ដំបូង​គេ​បំផុត​ ដែល​គាំទ្រ​បច្ចេកវិទ្យា VoLTE នៅក្នុង​ប្រទេស​កម្ពុជា

សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេ​ឡិ​ក​ត្រូ​និក ថ្មីៗ​នេះ​បានធ្វើការ​អះអាងថា​ទូរស័ព្ទ​ម៉ូ​ដែល​ទំនើប​សាម​សុង មាន Galaxy S7 និង Galaxy S7 edge បច្ចុប្បន្ន​នេះ​គាំទ្រ​សេវា ​VoLTE (Voice over Long Term Evolution) របស់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដ៏​ធំជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន Smart Axiata​។ កត្តា​នេះ​ហើយ​នឹង​ធ្វើ​ឲ្យ​សាម​សុង​ក្លាយ​ជា​ក្រុមហ៊ុនទូរស័ព្ទ​ដំបូង​គេ​បំផុត​ក្នុងប្រទេស​កម្ពុជា​ដែល​គាំទ្រ​បច្ចេកវិទ្យា​ដែល​អាច​ប្រើប្រាស់​បាន​នូវ​VoLTE។

បច្ចេកវិទ្យា VoLTE ផ្តល់ជូន​នូវ​ការហៅ​ចេញ​ជាមួយ​គុណភាព​សំឡេង​ច្បាស់​និង​បទពិសោធន៍​គុណភាព​ខ្ពស់​ដូច​ពេល​សន្ទនា​គ្នា​ផ្ទាល់​។ សម្រាប់​អ្នកប្រើប្រាស់ ភាព​ខុសប្លែក​គ្នា​នៃ​គុណភាព​ប្រៀបបាន​ដូចជា​ពេលយប់​និង​ពេល​ថ្ងៃ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ធ្វើ​ការ​ហៅ​ចេញ​និង​ទទួល​កា​ហៅចូល​ដោយ​គ្មាន​សំឡេង​រអាក់រអួល​ឡើយ។

អ្នកប្រើប្រាស់​ទូរស័ព្ទ​សាម​សុង Galaxy S7 និង Galaxy S7 edge នាពេល​បច្ចុប្បន្ននេះ​អាច​ប្រើប្រាស់​សេវាកម្ម VoLTE របស់​ក្រុមហ៊ុន Smart Axiata បាន​ហើយ។

VoLTE មិន​ត្រឹមតែ​អាច​ប្រើប្រាស់​បានជា​មួយ​កំពូល​ទូរស័ព្ទ​ទំនើប​សាម​សុង​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ប្រើប្រាស់​បានជា​មួយ​ទូរស័ព្ទ​ស៊េរី​ខ្ពស់ ​និង​មធ្យម​បាន​ផងដែរ​។ ទូរស័ព្ទ​សាម​សុង​ Galaxy A​ ស៊េរី 2017 Galaxy បង 7 Galaxy បង 5 រួម​ទាំង​ម៉ូ​ឌែ​ល​ផ្សេងៗ​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង​ជាមួយ VoLTE ហើយនឹង​ត្រៀម​រួចជាស្រេច​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​សាម​សុង​ក្នុង​ឆ្នាំ 2017 ផងដែរ។ ក្រុមហ៊ុន​សាម​សុង​កំពុងតែ​បន្ត​ទស្សនៈ​វិស័យ ‍​​«​សាម​សុង​នឹង​ប្តេជ្ញា​ប្រើប្រាស់​ធនធានមនុស្ស និង​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ ដើម្បី​ផលិត​ផលិតផល​និង សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់ ជា​បុព្វហេតុ​ចូលរួម​ជាមួយ​សង្គម​សកល​ដ៏​ល្អ​ប្រសើរ​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684