Connect with us

សេចក្ដីជូនដំណឹង

ស្រាបៀរកំប៉ុងវែងថ្មីដំបូងបង្អស់របស់ Tiger Beer កំពុងផ្ទុះការចាប់អារម្មណ៍​យ៉ាងខ្លាំងក្នុង​ទីផ្សារ​ប្រទេសកម្ពុជា

បានផុស

នៅ

ភ្នំពេញ 01 ឧសភា 2023 – Tiger Beer ដែលជាស្រាបៀរឈានមុខគេនៅតំបន់អាស៊ី​កំពុងធ្វើការ​បោះ​ជំហានយ៉ាង ជឿជាក់ ពោលគឺការដាក់លក់នូវផលិតផលអភិវឌ្ឍថ្មីរបស់ខ្លួនគឺផលិតផលស្រាបៀរ Tiger គ្រីស្តាល់កំប៉ុងវែងថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយវត្តមានយ៉ាងកក្រើកជុំវិញពិភពលោក និងការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះត្រូវបានគេជឿថានឹងក្លាយទៅជាផលិតផលដ៏អស្ចារ្យសម្រាប់អតិថិជនដែលប្រាថ្នាចង់ស្វែងរកភាពជឿជាក់ និងភាពទាន់សម័យ។

ទោះបីជា Tiger គ្រីស្តាល់មានការផ្លាស់ប្ដូររូបរាងថ្មីមែនពិត ប៉ុន្តែផលិតផលនេះ​នៅតែរក្សារសជាតិ​ដ៏ស្រស់ស្រាយយ៉ាងជឿជាក់លំដាប់ថ្នាក់ពិភពលោក និងចំណុះ 330mL ដូចដើម។

ផលិតឡើងក្រោមសង្វាក់ផលិតកម្មដ៏ទំនើបដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ជឿនលឿនបំផុត ស្រាបៀរ Tiger នីមួយៗត្រូវបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពជាង 200 ដងមុននឹងដាក់​ចេញនូវស្រាបៀរ​ដែលមានរសជាតិអស្ចារ្យ និងល្បីល្បាញទូទាំងសកលលោក​ រហូតឈ្នះបានពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោកជាច្រើន។

ជាមួយគំនិតច្នៃប្រឌិតជាបន្តបន្ទាប់ និងការវិវឌ្ឍយ៉ាងជឿជាក់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មី​នឹងក្លាយទៅ​ជាស្រាបៀរកំប៉ុងវែងដំបូងគេបង្អស់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលនឹងត្រូវបានដាក់​លក់​ជាផ្លូវការក្នុងខែឧសភា ឆ្នាំ 2023 នេះ។

ការរចនាបទពិសោធដ៏ថ្មីសន្លាងនៃ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះ​បានបង្កើតឱ្យ​មានក្ដីរំភើបរីករាយ​ដ៏ច្រើនក្នុងទីផ្សារទាំងក្នុង និងក្រៅស្រុកហើយនឹងក្លាយជាផលិតផលដ៏ស័ក្តិសមបំផុតក្នុងឱកាសជួបជុំ ឬការអបអរនានា។

អ្នកនាង គង់ សូរីដា ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍របស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន ហ៊ិននី​គែន ខេមបូឌា បាននិយាយថា៖ ‘Tiger គ្រីស្តាល់កំប៉ុងវែងថ្មីមានគោលដៅចង់​បង្ហាញអំពីស្មារតី​ក្នុងការអភិវឌ្ឍនិងគំនិតច្នៃប្រឌិត ក្នុងនាមជាក្រុមហ៊ុនស្រាបៀរដ៏ល្បីល្បាញមួយ ដោយរក្សាយ៉ាង​ខ្ជាប់ខ្ជួននូវរសជាតិដ៏ស្រស់ស្រាយយ៉ាងជឿជាក់ ដែលធ្លាប់បានឈ្នះពានរង្វាន់​លំដាប់ថ្នាក់ពិភព​លោកជាច្រើន និង។ រូបរាងកំប៉ុងវែងថ្មីនេះនឹ​ងក្លាយទៅផលិតផលដ៏​ទាន់សម័យសម្រាប់​អតិថិ​ជនដែលចង់ស្វែងរកភាពជឿជាក់ និងភាពខុសប្លែកដ៏អស្ចារ្យរបស់ខ្លួន។’

Tiger គ្រីស្តាល់កំប៉ុងវែងថ្មី​នឹងត្រូវបានចាប់ផ្ដើមដាក់លក់​ក្នុងទីផ្សារទូទាំង​ប្រទេសកម្ពុជាជាផ្លូវ​ការ​ចាប់ពីថ្ងៃទី 01 ខែឧសភា 2023 នេះតទៅ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់​បណ្ដា​ញសង្គម ឬវេបសាយរបស់ Tiger Beer។

អំពី HEINEKEN Cambodia

ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមាន​ក្នុងប្រទេស​កម្ពុជាចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។ ក្នុងគោលបំណងធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរ​ដែលមាន​គុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ​ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែក​មួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិត​ស្រាបៀរល្បីល្បាញលំដាប់ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម