ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វែងយល់​ពី​ភោជនីយដ្ឋាន​ស៊ូ​ស៊ី ល្បីឈ្មោះ​នៅ​ជប៉ុន “Genki Sushi” ដែលបានមកដល់កម្ពុជា

“Genki Sushi” គឺជា​ឈ្មោះ​ស្លាក​យីហោ​ភោជនីយដ្ឋាន​ជប៉ុន​ដ៏​ល្បីឈ្មោះ​មួយ ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន។ ប្រវត្តិ​នៃ​ការ​ករ​កើត​របស់​ភោជនីយដ្ឋាន​មួយ​នេះ គឺ​ចាប់ផ្ដើម​ពី​ការមើលឃើញ​ដ៏​វែងឆ្ងាយ របស់​មេ​ចុងភៅ​ជប៉ុន​អាហារ​ស៊ូ​ស៊ី​មួយរូប ឈ្មោះ ហ្វូ​មី​អូ សាយ​តូ (Fumio Saito) ដែល​កាលពី​ពេលនោះ លោក​មាន​វ័យ​ទើបតែ ២៤ឆ្នាំ​ប៉ុណ្ណោះ។ លោក សាយ​តូ មាន​ក្តី​ស្រមៃ​ចង់​បង្កើត​ភោជនីយដ្ឋាន​ស៊ូ​ស៊ី​ទំនើប​មួយ ដែលមាន​លក្ខណៈពិសេស​មិន​ធ្លាប់មាន​ពីមុនមក នោះ​គឺជា​ការដាក់​អាហារ​ឲ្យ​រត់​វិល​តាម​កន្លង ទៅដល់​តុ​របស់​អតិថិជន​តែម្តង ពី​បន្ទប់​ចម្អិន​និង​រៀបចំ​អាហារ។

នៅក្នុង​ឆ្នាំ ១៩៦៨ លោក សាយ​តូ បានធ្វើ​ឲ្យ​ក្តី​ស្រមៃ​មួយ​នេះ​ក្លាយជា​ការពិត ដោយ​លោក​បាន​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​នូវ​លក្ខណៈ​ដ៏​វិសេស​នោះ ហើយ​បានដាក់​ឲ្យ​ប្រើប្រាស់​មុនគេ​បង្អស់ នូវ​ប្រព័ន្ធ​បញ្ជូន​អាហារ​តាម​កន្លង វិល​ទៅដល់​តុ​របស់​អតិថិជន ដែល​វា​គឺជា​ការ​ផ្គួប​ផ្សំគ្នា​រវាង​ការបម្រើ​អាហារ​បែប​ប្រពៃណី​ស៊ូ​ស៊ី ជាមួយនិង​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ។

គំនិត​ថ្មី​មួយ​នេះ​បាន​ជ្រួតជ្រាប​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​ជប៉ុន និង​ទទួលបាន​ភាពជោគជ័យ​ដោយបាន​បង្កើត​សាខា​នៅក្នុង​ក្រុង Utsunomiya តំបន់ Tochigi នៃ​ខេត្ត Kanto។

នៅក្នុង​ឆ្នាំ ១៩៩០ ក្រុមហ៊ុន​ឈ្មោះ Genki Sushi Co., LTD ត្រូវបាន​បង្កើតឡើង ហើយ១ឆ្នាំ​ក្រោយមក​ពោលគឺ​ក្នុង​ឆ្នាំ ១៩៩១ ក្រុមហ៊ុន​នេះ​ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​ប្រទេស​ជប៉ុន។ ដោយសារតែ​ការយកចិត្តទុកដាក់​ជា​ចម្បង ទៅលើ​ភាពស្រស់​នៃ​អាហារ និង​សាច់​ដែល​ខ្លួន​យកមកប្រើ​ប្រាស់ ក្រុមហ៊ុន​មួយ​នេះ​បាន​ត្រូវ​សាធារណៈជន ទទួលស្គាល់​យ៉ាង​ឆាប់រហ័ស និង​ទទួលបាន​ភាពជោគជ័យ ដោយ​ពង្រីក​សាខា​បន្ថែមទៀត​ពាសពេញ​ប្រទេស​ជប៉ុន និង​ជុំវិញ​ពិភពលោក។

កាលពីពេលថ្មីៗនេះ ស្លាក​យីហោ​របស់​ភោជនីយដ្ឋាន​ដ៏​ល្បីឈ្មោះ​មួយ​នេះ បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​ហើយ និង​បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ នៅក្នុង​តំបន់​ដែល​ប្រមូលផ្ដុំ​ដោយ​ហាង​អាហារ​ល្បីឈ្មោះផ្សេងៗទៀត​នៅក្នុង​ពិភពលោក ដើម្បី​ស្វាគមន៍​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​បាន​ពិសារ​នូវ​អាហារ​ជប៉ុនពិតៗជាច្រើន​ប្រភេទ ជាពិសេស “សូ​ស៊ី” ដែលមាន​រសជាតិ​ពិសេស​មួយ​គ្មាន​ពីរ ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស។

នៅតាម​ភោជនីយដ្ឋាន​ស៊ូ​ស៊ី​ធម្មតា អតិថិជន​ត្រូវបាន​ផ្ដល់​សេវាកម្ម​កុម្ម​ង​អាហារ និង​បម្រើ​អាហារ​ដោយ​អ្នករត់​តុ ដែល​ពេលខ្លះ​មាន​ភាពយឺតយ៉ាវ​និង​ត្រូវ​រងចាំ​យូរ តែ​នៅ​ភោជនីយដ្ឋាន Genki Sushi បាន​ណែនាំ​នូវ “សេវាកម្ម​ឆាប់រហ័ស” មួយបែប ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការបម្រើ​អាហារ តាម​ប្រព័ន្ធ​បញ្ជូន​តាម​កន្លងទៅ​តុ​អាហារ​និមួយៗដែល​បាន​កុម្ម៉ង់។

នៅក្នុង​ភោជនីយដ្ឋាន ត្រូវបាន​រៀបចំ​តុបតែង​យ៉ាង​សាមញ្ញ​បំផុត ជាមួយ​ភ្លើង​ភ្លឺ​ចិញ្ចាច ហាក់ដូច​មិន​ចង់​លាក់លៀម​អ្វី​ទាំងអស់​ចំពោះ​អតិថិជន នោះ​គឺ ចង់​ឲ្យ​អតិថិជន​បាន​មើលឃើញ​យ៉ាងច្បាស់ នូវ​ភាព​ដ៏​ស្រស់​នៃ​អាហារ​និង​សាច់ ដែល​បាន​ប្រើប្រាស់​ចំពោះ​ម្ហូបអាហារ​ទាំងឡាយ​នៅ Genki Sushi។ នេះ​បើតាម​ការ​ឲ្យ​ដោយ​ដឹង​ពី​អ្នកនាង Patricia ដែលជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ​ទីនោះ។

នៅតាម​ជញ្ជាំង​ត្រូវបាន​បំពាក់​ដោយ​ផ្ទាំង​ប៉ាណូ​ឌីជីថល ដែលមាន​រូប​តុក្កតា​មុខ​ចង​ចិញ្ចើម​ពណ៌​លឿង ដែលជា​ឡូ​ហ្គូ​ល​សំគាល់​របស់ Genki Sushi នៅ​ទូទាំង​ពិភពលោក។ បើ​គិត​មកដល់ពេលនេះ​មាន​ប្រមាណ ១៤២ សាខា​នៅ​ប្រទេស​ជប៉ុន និង ១៥៩សាខា នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុងនោះ​រៀបទាំង​ប្រ​ទស​កម្ពុជា​ផងដែរ ដែល​ទើប​តែមាន​មួយ​សាខា​ប៉ុណ្ណោះ។

អ្នកនាង Patricia បាន​បញ្ច​ក់ថា “Genki Sushi នៅ​កម្ពុជា គ្រោង​នឹង​ពង្រីក​សាខា​មួយទៀត​នៅក្នុង​ឆ្នាំ២០១៨ ដែលមាន​ទីតាំងនៅ​ផ្សារ​អ៊ី​អន​ទី២។

ដើម្បី​ដើរ​ឲ្យ​ទាន់​ការរីកចំរើន​នៃ​បច្ចេកវិទ្យា​ក្នុងពេល​បច្ចុប្បន្ននេះ Genki Sushi បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​កុម្ម៉ង់​អាហារ ដែល​ពុំទាន់​មាន​ភោជនីយដ្ឋាន​ណាមួយ នៅក្នុង​ប្រទេស​កម្ពុជា​ប្រើប្រាស់​នៅឡើយ។ អ្នកនាង Patricia បាន​ឲ្យ​ដឹងថា “នៅតាម​តុ​និមួយៗ បាន​បំពាក់​ដោយ iPad Mini មួយគ្រឿង។ អតិថិជន​ប្រើប្រាស់​វា​ដើម្បី​កុម្ម៉ង់​អាហារ ដែល​គាត់​ចង់​ញុំ​ា។ វា​មាន​លេខ​សំគាល់​តុ។ ពួកគាត់​គ្រាន់តែ​យកដៃ​ចុច​លើ​វា រួចហើយ​បញ្ជី​មុខម្ហូប​នឹង​បង្ហាញ​ចេញមក។ ពួកគាត់​អាច​ជ្រើស​រើសយក មុខម្ហូប​ណា​ដែល​គាត់​ចង់​ញុំ​ា ដោយ​ចុច​នៅលើ​រូប​នៃ​ម្ហូប​នោះ។ វា​ក៏​លោត​ចូលទៅក្នុង​ទូរថភ្លើង​នៅ​ខាងក្រោម​នៃ​កម្មវិធី។ រួចហើយ​គាត់​ចុច​បញ្ជាក់​ម្ដងទៀត​ជាការ​ស្រាច់។

វា​ហាក់បីដូចជា​រាង​ពិបាក​បន្តិច ចំពោះ​អ៊ុំ​ប្រុស​អ៊ុំ​ស្រី​មាន​វ័យ​ជ្រាល​បន្តិច ដែល​មិន​ធ្លាប់ប្រើ​ប្រាស់​ឧបករណ៍​ទាន់សម័យ​ក្នុងពេល​បច្ចុប្បន្ននេះ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នកនាង Patricia បាន​បន្ត​ឲ្យ​ដឹងថា៖ “វា​មានការ​ពិបាក​បន្តិច​ស​ម្រា​ប់​មនុស្ស​ចាស់ តែ​ខាង Genki Sushi មាន​បុគ្គលិក​នៅ​រងចាំ​ជួយ​ពួកគាត់។ ចំពោះ​យុវវ័យ និង​អ្នក​ដែល​ទាន់សម័យ​ជាមួយ​បច្ចេកវិទ្យា​ក្នុងពេល​បច្ចុប្បន្ន ពុំមាន​អ្វី​ជាការ​លំបាក​សម្រាប់​ពួកគាត់​ទេ។

អ្វីដែល​ជាទី​ចំណាប់អារម្មណ៍​បំផុត សម្រាប់​អតិថិជន​ស្ទើរតែ​ទាំងអស់ ដែល​ចូលទៅ​ទទួលទាន​នៅ Genki Sushi នោះ​គឺ​កា​រប​ញ្ចូ​ន​អាហារ​ដែល​គាត់​បាន​កុម្មង់ មកដល់​តុ​អាហារ​របស់គាត់។ អាហារ​ទាំងនោះ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​អតិថិជន តាមរយៈ​ប្រព័ន្ធ​បញ្ជូន​តាម​កន្លង ដោយ​ដាក់​នៅលើ​ឧបករណ៍​បញ្ជូន ដែល​ត្រូវបាន​រចនា​ឲ្យ​មា​នស​ណ្ថា​ន​ដូចជា រថយន្ត រថភ្លើង ឬ​ជាការ​រចនាផ្សេងៗ និងប្លែកៗជាច្រើន​ទៀត​គួរ​ជាទី​ចាប់អារម្មណ៍។

អ្នកនាង Patricia បាន​ប្រាប់ថា៖ ”ពេលដែល​អាហារ​នោះ​ជា​របស់​អ្នក ឧបករណ៍​បញ្ជូន​នឹង​ឈប់​នៅត្រឹម​តុ​របស់​អ្នក ដោយ​មានការ​បន្លឺសំលេង និង​មាន​ភ្លឺ​លោត​ភ្លឺ​ភ្លេ​ត​នៅលើ​ប៉ូ​តុង​នៅ​ខាងក្រោម​ក្បែរ​តុ​របស់​អ្នក។ អ្នក​ត្រូវ​លើកយក​អាហារ​ទាំងនោះ​ដោយ​ខ្លួនឯង មក​ដាក់​លើ​តុ​របស់ខ្លួន។ ហើយ​ខាង Genki Sushi សំណួ​ម​ពរ​ឲ្យ​អតិថិជន ចុច​ប៉ូ​តុង​ដែល​លោត​ភ្លឺ​ភ្លេ​ត​នោះ ដើម្បី​បញ្ជូន​ឧបករណ៍​បញ្ជូន​ត្រលប់​ទៅវិញ បើ​មិន​ដូច្នោះ​ទេវា​អាច​រាំងស្ទះ​ដល់​ការបញ្ជូន​អាហារ​ដល់​អ្នក​ដ៏ទៃទៀត។ តែ​នៅ​ផ្នែក​ខាង​បញ្ជូន​អាហារ​នៅ​ខាងក្នុង គេ​ក៏​អាច​បញ្ជា​ឲ្យ​វា​ត្រលប់​ចូល​ទៅវិញ​បានដែរ។ ប្រសិនបើ​អ្នក​មិន​លើក​អាហារ​របស់​អ្នក ក្នុងពេល​កំណត់​ណាមួយ អ្នក​នៅ​ខាងក្នុង​ក៏​អាច​បញ្ជូន​វា​ត្រលប់​ទៅវិញ​បានដែរ។ តែ​យើង​សំណូមពរ​ឲ្យ​អតិថិជន​ទាំងអស់ អនុវត្ត​វា​ទាំងអស់គ្នា ដើម្បី​កុំ​ឲ្យ​វា​រំខាន​ដល់​អ្នក​ដ៍ទៃទៀត”

បន្ទាប់ពី​ការ​កុម្ម៉ង់​រួចរាល់ មិន​ដល់ ៥នាទី​ផង ឧបករណ៍​បញ្ជូន​មា​នស​ណ្ថា​ន​ជា​រថយន្ត​ប្រណាំង បានមក​ឈប់​នៅក្បែរ​តុ បន្លឺ​សំ​សេង​ជាស​ញ្ញាណ​ថា នេះ​ជា​អាហារ​ដែល​សម្រាប់​តុ​របស់​អ្នក​ដែល​បាន​កុម្ម៉ង់។ វា​ពិតជា​លឿន​ទាន់​ចិត្ត​មិនគួរ​ឲ្យ​ជឿ តែ​នេះ​គឺជា​អ្វីដែល Genki Sushi ខិតខំ​យកចិត្តទុកដាក់ គឺ​ធ្វើយ៉ាងណា​ការបញ្ជូន​អាហារ​ឲ្យ​អតិថិជន​ត្រូវតែ​លឿន ហើយ​អាហារ​ត្រូវតែស្រស់ៗ ធ្វើភ្លាមៗ បញ្ជូន​ឲ្យ​អតិថិជន​ហូបភ្លាមៗដែរ ទើប​អាច​ទទួលបាន​នូវ​រសជាតិ​កំរិត​ខ្ពស់បំផុត។

ប្រសិនបើ​លោកអ្នក​ចង់​ទទួលបាន​នូវ​រសជាតិ​អាហារ​ជប៉ុន ជាពិសេស​ស៊ូ​ស៊ី ដែលមាន​គុណភាពពិតៗ មាន​រសជាតិ​ដូច​នៅក្នុង​ប្រទេស​ជប៉ុន Genki Sushi ជា​ភោជនីយដ្ឋាន​ដែល​លោកអ្នក​គួរតែ​អ​ញ្ចើ​ញ​មក។ Genki Sushi មាន​អាស័យដ្ឋាន​នៅ​អគា​លេខ ១៨ ផ្លូវ​លេខ ៣១០ សង្កាត់​បឹង​កេងកង១ ដែល​ចាប់ផ្តើម​បើក​បំរើ​អតិថិជន​ពី​ម៉ោង ១១ព្រឹក ដល់​ម៉ោង ១១យប់​ជា​រៀងរាល់ថ្ងៃ ឬ​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​ដើម្បី​កក់​កន្លែង​ទុកជាមុន​តាមរយៈ​លេខ ០២៣ ៩០១៥៤៥ និង ០១០ ៤៦៣៩៩៧៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684