Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសលោក Joe Biden ចូលខ្លួនក្នុងតុលាការ ពាក់ព័ន្ធសំណុំរឿងចំនួន ២

បានផុស

នៅ

លោក Hunter Biden កូនប្រុសរបស់លោក Joe Biden បានបង្ហាញខ្លួននៅក្នុងតុលាការរដ្ឋ Arkansas សម្រាប់សវនាការក្នុងសំណុំរឿងពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងការបង់ប្រាក់ឧបត្ថម្ភដល់ចៅស្រីរបស់លោកប្រធានាធិបតីអាមេរិក ដែលលែងមានទំនាក់ទំនងនឹងគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការផ្សាយរបស់ទូរទស្សន៍អាមេរិកកាលពីថ្ងៃចន្ទបានឲ្យដឹងថា ករណី​នេះ​កើត​ចេញ​ពី​ជម្លោះ​ភាព​ជា​ឪពុក​រវាង​លោក Hunter Biden និងលោកស្រី Lunden Roberts ដែល​បាន​សម្រាល​កូន​ស្រី​ម្នាក់​ក្នុង​ខែ​សីហា ឆ្នាំ ២០១៨ ហើយ​បាន​អះអាង​ថា ​ជាកូនស្រីរបស់លោក Hunter Biden ។

ដំបូងឡើយ លោក Hunter Biden បានបដិសេធមិនមែនជាឪពុករបស់ក្មេងស្រីនេះនោះទេ ប៉ុន្តែឆ្លងកាត់ការធ្វើតេស្ត DNA បានបញ្ជាក់ថា លោក Hunter Biden ពិតជាឪពុករបស់ក្មេងស្រីនោះប្រាកដមែន ខណៈក្រោយមកករណីនេះត្រូវបានបិទនៅឆ្នាំ ២០២០ ។

លោកស្រី Lunden Roberts និងកូនស្រី

ទោះយ៉ាងណា នៅក្នុងខែកញ្ញា ករណីនេះត្រូវបានបើកឡើងវិញ បន្ទាប់ពីលោក Hunter Biden បានស្នើសុំឲ្យតុលាការកាត់បន្ថយការបង់ប្រាក់ឧបត្ថម្ភដល់កូនរបស់គាត់ ដោយលើកឡើងពីស្ថានភាពហិរញ្ញវត្ថុ ជាពិសេសគឺការធ្លាក់ចុះនៃប្រាក់ចំណូលរបស់លោក ។

ទន្ទឹមនោះ របាយការណ៍ក៏បាននិយាយផងដែរថា កាលពីសប្តាហ៍មុន លោកស្រី Roberts បានចោទប្រកាន់លោក Hunter Biden ពីបទរំលោភលើដីការបស់តុលាការ និងបានដកហូតព័ស្តុតាងសំខាន់ៗមួយចំនួនផងដែរ ហើយថែមទាំងស្នើសុំចៅក្រមតុលាការ Independence County Circuit Court គឺលោក Holly Meyer ឲ្យឃុំខ្លួនលោក Hunter Biden ពីបទមើលងាយ និងចាប់គាត់ដាក់ពន្ធនាគារ រហូតទាល់តែគាត់សារភាពទោសកំហុស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ សហរដ្ឋអាមេរិក អាចអស់សាច់ប្រាក់ត្រឹមថ្ងៃទី១ខែមិថុនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម