Connect with us

KPT+

មកដឹងពីការកើតមុនលើស្បែកមុខទារក

បានផុស

នៅ

ជាធម្មតាទារកទើបនឹងកើតបាន ២ ទៅ ៤ សប្ដាហ៍ឧស្សាហ៍មានមុនក្បាលស មុនក្រហម និងមុនខ្ទុះនៅលើស្បែកថ្ងាស ច្រមុះ ថ្ពាល់ និងចង្កាណាស់ ប៉ុន្តែវានឹងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេល ៦ ខែជាមធ្យម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនលើស្បែកទារកអាចបណ្ដាលមកពីទឹកភ្នែក ទឹកមាត់ ឬកម្រាលពូកមិនស្អាត ក្នុងករណីវាមិនបាត់ទៅវិញក្នុងរយៈពេល ៦ ខែនោះទារកកំពុងមានមុនកម្រិតធ្ងន់ហើយ ។

ដើម្បីបញ្ជាក់ពីលក្ខណៈមុនកម្រិតធ្ងន់ អ្នកនឹងសង្កេតឃើញថាមុនរាលដាលលើដងខ្លួនទារក រលាកស្បែក ថែមទាំងធំ និងជ្រៅទៀតផង ។ យ៉ាងណាអ្នកមិនគួរញេច ខាត់ ឬប្រើផលិតផលផ្ដេសផ្ដាសជាដាច់ខាត ព្រោះស្បែកមនុស្សមានសភាពខុសគ្នា ចំណែកប្រភេទមុនដែលកើតក៏មិនដូចគ្នាដែរ ។

ដូច្នេះអ្នកគប្បីប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីធានានូវសុវត្ថិភាពសម្រាប់កូនៗជាទីស្រលាញ់ ចៀសវាងបញ្ហាកាន់តែធំបង្កជាវិប្បដិសារីពេញមួយជីវិត ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ការពិតទាំង ៥ ពីទារក ដែលមិនសូវមានអ្នកដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម