Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ត្រៀមបង្កើនការផលិតគ្រាប់រំសេវនិងមីស៊ីល យកទៅជួយ អ៊ុយក្រែន

បានផុស

នៅ

នាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប ចង់ទុកប្រាក់ជាង៥០០លានអឺរ៉ូ (៥៥០លានដុល្លារអាមេរិក) សម្រាប់បង្កើនការផលិតគ្រាប់រំសេវ ដើម្បីជួយអ៊ុយក្រែន និងបំពេញបន្ថែមភាគហ៊ុនរបស់ប្រទេសជាសមាជិក EU។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងផែនការដែលនឹងត្រូវបង្ហាញដោយគណៈកម្មការអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ទី៤ខែឧសភា,  EU នឹងផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនអាវុធអឺរ៉ុប សម្រាប់ការវិនិយោគដើម្បីបង្កើនការផលិតគ្រាប់រំសេវ និងមីស៊ីល។

លោក Thierry Breton ស្នងការផ្នែកទីផ្សារផ្ទៃក្នុងរបស់ EU បាននិយាយនៅក្នុងសុន្ទរកថាដែលចេញផ្សាយមុនសេចក្តីប្រកាសជាផ្លូវការថា “នៅពេលនិយាយអំពីការការពារ ឥឡូវនេះឧស្សាហកម្មរបស់យើង ត្រូវតែប្តូរទៅជាមុខងារសេដ្ឋកិច្ចសង្រ្គាម។ ផែនការនេះនឹងត្រូវការការយល់ព្រមពីរដ្ឋាភិបាល EU និងសភាអឺរ៉ុប ដើម្បីឲ្យវាក្លាយទៅជាការពិត”។

លោក Thierry Breton (រូបថត៖ EC)

គួរបញ្ជាក់ថា នេះគឺជាផែនការទីបីហើយ នៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ EU ក្នុងការរកគ្រាប់រំសេវ និងសព្វាវុធឲ្យបានកាន់តែច្រើនដើម្បីផ្តល់ទៅឲ្យអ៊ុយក្រែន ជាពិសេសកាំភ្លើងធំ១៥៥មិល្លីម៉ែត្រ ដែលទីក្រុងកៀវកំពុងទទូចសុំ ខណៈការប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី បានក្លាយទៅជាសង្រ្គាមដ៏បំផ្លាញ។

ជាផ្នែកមួយនៃការជំរុញឲ្យផ្គត់ផ្គង់គ្រាប់ផ្លោងចំនួន១លានគ្រាប់ដល់អ៊ុយក្រែនក្នុងរយៈពេល១២ខែ, EU បានយល់ព្រមរួចទៅហើយក្នុងការបែងចែកប្រាក់ចំនួន ១.១០ពាន់លានដុល្លារ សម្រាប់គ្រាប់រំសេវ និងមីស៊ីលដែលសមាជិករបស់ខ្លួនយកចេញពីឃ្លាំង ផ្គត់ផ្គង់ឲ្យអ៊ុយក្រែន។

EU ក៏បានបែងចែកប្រាក់ចំនួន១.១០ពាន់លានដុល្លារទៀតផងដែរ សម្រាប់លទ្ធកម្មរួមគ្នានៃគ្រាប់រំសេវ ថ្វីបើផ្នែកខ្លះនៃផែនការនេះ ត្រូវជាប់គាំងដោយសារតែជម្លោះផ្ទៃក្នុងក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក ជួយហ្វឹកហ្វឺន និងបំពាក់អាវុធដល់កងទ័ពអ៊ុយក្រែន សម្រាប់ប្រតិបត្តិការនាពេលខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម