Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពី របបសារព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់ជាថ្មីនេះ ធ្វើឡើងនៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី ៣០ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣នេះ។

នៅក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំរួមចំណែកក្នុងការបំពេញការងារជូនប្រទេសជាតិនាពេលកន្លង មក។

ក្នុងនោះ បើទោះបីរងផលប៉ះពាល់នៃវិបត្តិនយោបាយសកល វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក៏អ្នកសារព័ត៌មាន បានខិតខំពុះពារជំនះរាល់ឧបសគ្គក្នុងការស្វែងរកព័ត៌មាន ដែលបានកើតឡើងទាំងនៅក្នុងប្រទេស និងនៅលើសកលលោក ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយជូនសាធារណជនបានជ្រួតជ្រាប យល់ដឹងអំពីបញ្ហានយោបាយសេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀត ដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគេ បានរហ័សទាន់សភាពការណ៍ ដែលធ្វើឲ្យព័ត៌មានទាំងឡាយនៅលើសកលលោក សិ្ថតនៅលើម្រាមដៃរបស់មនុស្សក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤។

តាមរយៈសារលិខិតដដែល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀត ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពី របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា»។

តាមរយៈការប្ដេជ្ញាចិត្តនេះ បានធ្វើឲ្យវិស័យសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរជាទីមោទកៈដោយមធ្យោបាយ នៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលា និងគ្រប់ទីកន្លែង។

បើតាមសម្ដេចតេជោ ហ៊ុន សែន ទន្ទឹមនឹងការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប និងបរិមាណអង្គភាពសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដ៏ច្រើន លើសលប់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏យើងត្រូវគិតគូរអំពីគុណភាព និងការទទួល ខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ។ ព្រោះប្រព័ន្ធផ្សព្វផ្សាយ ជាអាវុធមុខពីរដែលធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនតាមរយៈការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការអភិវឌ្ឍប្រទេសជាតិ ការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន។

ក្នុងនោះដែរ ប្រព័ន្ធផ្សព្វផ្សាយ ក៏អាចធ្វើឲ្យប្រទេសជាតិជួបប្រទះភាពចលាចល វឹកវរ នៅក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់បំពុលសង្គម ដែលអាចធ្វើឲ្យប្រទេសជាតិអន្តរាយ ដែលទាមទារឲ្យយើងទាំងអស់គា្ន ជាពិសេសសា្ថប័នព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ដែលបង្កឡើងដោយក្រុមឱកាសនិយមមួយក្ដាប់តូច និងជនខិលខូចជ្រូកក្រោមស្លាកសារព័ត៌មាន ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងសា្ថប័នសារព័ត៌មានទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម