Connect with us

កីឡា

អបអរសទរ! ក្រុមបាល់ទាត់នារីកម្ពុជា​រក​បាន​៣​ពិន្ទុពីការឈ្នះនារីឡាវ ២-០

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើសជាតិកម្ពុជាបានឈ្នះក្រុមនារី​ជម្រើសជាតិឡាវ ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល B ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់​បាល់ទាំង​២​គ្រាប់​របស់​កម្ពុជា​កើត​មាន​ឡើង​ក្នុង​វគ្គ​ទី​១​ដោយកីឡាការិនីលេខ​៩​ យ៉ុន យឿន ទាំង​ពីរ​គ្រាប់​នៅ​នាទី​១១ និង​នាទី​ទី​៣៧ ខណៈ​នៅ​វគ្គ​ទី​២​ ក្រុម​ឡាវ​បាន​ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រុម​នារី​កម្ពុជា​ការពារ​បាន​យ៉ាង​ល្អ។

ជ័យជម្នះ​នេះ​បាន​ផ្តល់​ឲ្យ​ក្រុម​នារី​​ម្ចាស់​ផ្ទះ​កម្ពុជា​មាន​៣​ពិន្ទុ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ពូល B ហើយ​ក្រុម​នារី​ថៃ​ស្ថិត​នៅ​លេខ​១ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​នារី​សិង្ហបុរី​ដោយ​លទ្ធផល ៣-០។ ការ​ប្រកួត​បន្ទាប់​ ក្រុម​នារី​កម្ពុជា ប៉ះ សិង្ហបុរី និង​ក្រុម​នារី​ ថៃ ប៉ះ ឡាវ​វិញ​ម្តង មុន​ពេល​ក្រុម​នារី​កម្ពុជា ប៉ះ ថៃ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​សន្សំ​ពិន្ទុ​ក្នុង​ពូល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម