ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរស័ព្ទ​សាម​សុង Galaxy A ស៊េរី 2017 នឹង​ដាក់​លក់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​២១​ ខែ​មករា ​ឆ្នាំ​២០១៧​ នេះ​ហើយ

សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា មាន​សេចក្តី​សោមនស្ស​រីករាយ​ជូនដំណឹង​ដល់​អតិថិជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ក្រុមហ៊ុន​សាម​សុង​នឹង​រៀបចំ​កម្មវិធី​សម្ពោធ​សម្រាប់​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​សាម​សុង Galaxy A ស៊េរី 2017 រួមមាន Galaxy A7 Galaxy 5 និង Galaxy A3 នៅ​ថ្ងៃ​ទី​២១​ ខែ​មករា ឆ្នាំ​២០១៧​ ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៧​​យប់​ដែល​មាន​ទីតាំងនៅ​សួនច្បារ​ខាងមុខ​វត្ត​បទុម​វ​ត្តី​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​សាម​សុង ​ក៏​សូម​អញ្ជើញ​អតិថិជន​ទាំងអស់​ចូលរួម ដើម្បី​ទស្សនា ​និង​ធ្វើ​តេស្ត​សាកល្បង លក្ខណៈ​ពិសេស​របស់​ត្រកូល​Galaxy A ស៊េរី 2017 ជាមួយ​ការ​រចនា​ប្រកបដោយ​ប្រណីតភាព និង​បច្ចេកវិទ្យា​ថ្មីៗ​រួមមាន កាមេរ៉ា​ទាំងមុខ​និង​ក្រោយ​ទំហំ 16 មេ​ហ្គា​ភី​ក​ស៊ែ​ល (Galaxy A7 និង Galaxy A5) មុខងារ IP68 ​ជា​អាវ​ក្រោះ​ការពារ​ ការ​ជ្រាប​ទឹក​ជម្រៅ​រហូតដល់ 1.5m រយៈពេល 30​នាទី និង​ការពារ​ធូលី មុខងារ​ស្គេ​ន​ក្រយៅ​ដៃ និង​USB-C សម្រាប់​សាក​ថ្ម​។ កាន់តែ​លេចធ្លោ​ជាងគេ​នោះ​គឺ Galaxy A7 មាន​អេក្រង់​ធំ​រហូតដល់ 5.7 អ៊ី​ញ មាន​ថ្ម​ទំហំ​ធំ​រហូតដល់​ 3600mAh មាន Ram 3GB និង មេម៉ូរី​ក្នុង​ម៉ាស៊ីន 32GB រីឯ Galaxy A5 និង Galaxy A3 ក៏មាន​លក្ខណៈ​ពិសេស និង​សមត្ថភាព​ប្រហាក់ប្រហែល​នឹង Galaxy A7 ផងដែរ​។​

នៅ​ក្នុង​កម្មវិធី​ដាក់​សម្ពោធ​សម្រាប់​ដាក់​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​សាម​សុង Galaxy A ស៊េរី 2017 នេះ អ្នកចូលរួម​នឹង​សប្បាយរីករាយ​ក្នុង​ការ​ចូលរួម​លេង​ហ្គេម​ងាយៗ និង​សប្បាយ​ៗ​ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន​ពី​ក្រុមហ៊ុន​សាម​សុង​ផង​ដែរ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រុមហ៊ុន​សាម​សុង​សូម​អញ្ជើញ​អតិថិជន​ទាំងអស់​ចូលរួម​ដោយ​សេរី​ឲ្យ​បាន​ច្រើន​កុះករ។

សូម​កុំ​ភ្លេច​ណា​ជួប​គ្នា និង​សប្បាយរីករាយ​ជាមួយ​គ្នា​ ជាមួយ​ទូរស័ព្ទ​សាម​សុង​ Galaxy A ស៊េរី 2017 នៅ​ថ្ងៃ​ទី​21 ខែ​មករា ឆ្នាំ​2017 ចាប់ពី​ម៉ោង 8:00 ព្រឹក ស្ថិតនៅ​សូន​ច្បារ​ខាងមុខ​វត្ត​បទុមវតី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684