ព័ត៍មានទាន់​ហេតុការណ៏
Search

កែច្នៃ​គ្រាប់​បោក​ត្រី​ ​ផ្ទុះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​២​នាក់

ឧ​ត្ត​រ​មានជ័យ ​៖ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៣​និង​៣០​នាទី ​សមត្ថកិច្ច​ស្រុក បាន​ឲ្យ​ដឹង​ថា មាន​ករណី​កែច្នៃ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​យក​ទៅ​បោក​ត្រី​នៅ​ចំណុច​ស្ទឹង​ស្រែង​ខាងកើត ​ភូមិ​អា​តោ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ពេល​បោក​ត្រី​បណ្ដាល​
​ឱ្យ​ផ្ទុះ រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​២​នាក់។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទី​១ ឈ្មោះ ឈួន ផល់ ភេទ ប្រុស​អាយុ​៥៥​ឆ្នាំ (​ដៃដល់ អតីតយុទ្ធជន​)​របួសធ្ងន់​ដាច់​ដៃខាងស្ដាំ ២.​អ្នកចូលរួម ជាមួយ​ឈ្មោះ ហ៊ត់ ព្រីង ភេទប្រុស អាយុ​២២​ឆ្នាំ រង​របួស​(​របួសស្រាល​)។ ពួកគេ ​រស់នៅ​ភូមិ​អាតោ ឃុំ​ចុងកាល់​ ស្រុក​ចុងកាល់ ខេត្ដ​ឧត្ដរ​មាន​ជ័យ​។

បច្ចុប្បន្ន ពួកគេត្រូវ​បាន​សមត្ថកិច្ច​និង​ក្រុមគ្រួសារ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ជួយសង្គ្រោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114