Connect with us

ព័ត៌មានអន្ដរជាតិ

កាបូបពណ៌ខ្មៅដែលភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង កាន់អមស្វាមី ទៅ អាមេរិក ត្រូវគេទិញអស់គ្មានសល់

បានផុស

នៅ

ជំទាវទីមួយនៃប្រទេសកូរ៉េខាងត្បូងលោកស្រី Kim Keon Hee បានអមដំណើរប្រធានាធិបតី Yoon Suk Yeol ក្នុងដំណើរទស្សនកិច្ចទៅកាន់​សហរដ្ឋអាមេរិក ខណៈសំលៀកបំពាក់​និងកាបូបយួរដៃ​មួយ​ប្រភេទ​របស់​លោកស្រី​ ក៏បានក្លាយជាប្រធាន​បទ​ក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា លោកស្រី Kim Keon Hee​ បានកាន់កាបូប​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ពណ៌ខ្មៅ ពេលចាកចេញពីប្រទេសពី​អាកាសយានដ្ឋាន វាបាន​ធ្វើឲ្យ​មានការ​ងឿងឆ្ងល់ ដោយសារតែកាបូបនោះធ្វើពីសំបកផ្លែប៉ោម គ្រាប់ផ្លែប៉ោម និង​សម្ភារៈ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផ្សេងទៀត។

យ៉ាងណាមិញ​ កាបូប​ដែល​ជំទាវទីមួយ​កូរ៉េខាងត្បូងកាន់នឹងដៃ​ ត្រូវបានលក់​អស់​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ រហូត​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បង្កើត​ពាក្យ​គន្លឹះ​ពេញ​និយម​នៅ​លើ​អ៊ីនធឺណិត​ថា “Kim Gun Hee Going Out Bag”។

លោកប្រជាធិបតី​ yoon suk-yeol​ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក ហើយរាល់​ទង្វើ​របស់​ភរិយា​លោកបាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។​ យោងតាមរបាយការណ៍ KOREA WAVE នៅ​ពេល​ដែល​ប្រជាធិបតី​កូរ៉េខាងត្បូង​និងភរិយាបានចាកចេញពីប្រទេស​កាលពីថ្ងៃទី២៤ ខែមេសា កាបូបនៅក្នុងដៃរបស់លោកស្រី បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ក្ដៅ​គគុក​នៅ​លើ​អ៊ីនធឺណិត។ នៅថ្ងៃនោះ គាត់​បានពាក់អាវពណ៌ខៀវ ជាមួយ​នឹងកាបូប​ដៃ​ពណ៌ខ្មៅ ហើយបានឡើងយន្តហោះជាមួយស្វាមី។

ទោះយ៉ាងណាក៏ដោយ នេះក៏មិនមែនលើកទីមួយដែលលោកស្រីកាន់កាបូបមួយ​នេះ កាលពីខែមីនា លោកស្រីបានអមដំណើរជាមួយស្វាមីធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេល ២ថ្ងៃ ក្នុងពេលជាមួយគ្នានោះដែរលោកស្រីបានកាន់កាន់បូបពណ៌ខ្មៅទៅជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងជំទាវទីមួយជប៉ុន Yuko Kishida ដែលអត្រានៃការថតរូបគឺខ្ពស់ខ្លាំង​ ដែលអាចបញ្ចាក់បានថា លោកស្រីពិតជា​​ស្រឡាញ់​កាបូប​នេះ​ខ្លាំង​ប៉ុណ្ណា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖TVBS

ចុចអាន៖អ្នកគាំទ្រព្រួយបារម្ភ ក្រោយឃើញ Han So Hee បង្ហោះសារបង្ហាញទុក្ខសោកទាបភ្លឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២៩ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣៥ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៣៦ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣៨ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម