ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង មិនអនុញ្ញាតឲ្យមានការជួបជុំ ឬ រៃអង្គាសថវិកា នៅឃុំជ្រោយប្រស់
អាជ្ញាធរខេត្តកោះកុង មិនអនុញ្ញាតឲ្យមានការជួបជុំ និងរៃអង្គាសថវិកាណាមួយ នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង នោះទេ ដែលជាការឆ្លើយតបនឹងសំណើសុំការឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌របស់អង្គការមូលនិធិសប្បុរសធម៌។
អង្គការមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទ បានស្នើសុំការឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌លើកទី ១១ របស់ខ្លួន ក្រោមប្រធានបទ «អាវឡាតាន់ ពន្លក នៃការអប់រំកុមារនៅកោះកុងក្រៅ» ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ៦-៨ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ នាសាលាបឋមសិក្សាអាវឡាតាន់ ភូមិអាវឡាតាន់ ឃុំជ្រោយប្រស់។
តាមរយៈលិខិតចុះថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក ស្រេង ហុង អភិបាលស្ដីទីខេត្តកោះកុង បានឲ្យដឹងថា បញ្ហានេះ ត្រូវបានរដ្ឋបាលខេត្តកោះកុង សម្ដែងការសាទរចំពោះបេសកកម្មការងាររបស់អង្គការក្នុងការចូលរួមចំណែកជួយលើកស្ទួយវិស័យអប់រំនៅក្នុងខេត្តកោះកុង ជាពិសេសតំបន់ដាច់ស្រយាល និងសូមឯកភាពលើការសាងសង់អគារ ១ ខ្នង ២ បន្ទប់ ប្រសិនបើការចំណាយជាថវិកាផ្ទាល់ពីអង្គការ។ ប៉ុន្តែចំពោះការធ្វើដំណើរទស្សនកិច្ចសិក្សា ឬទេសចរណ៍ គឺអាចប្រព្រឹត្តទៅដូចប្រក្រតី។ ដោយឡែកការរៀបចំពិធីដែលមានលក្ខណៈជួបជុំ និងប្រមូលផ្ដុំ ដើម្បីរៃអង្គាសថវិកា នៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែឧសភា ក្នុងភូមិសាស្ត្រឃុំជ្រោយប្រស់ រដ្ឋបាលខេត្តកោះកុង មិនអនុញ្ញាតឲ្យមានការជួបជុំ និងរៃអង្គាសឡើយ។ ដូច្នេះអង្គការមូលនិធិសប្បុរសធម៌ ដើម្បីកុមារនៅជនបទ ជ្រាប និងអនុវត្តឲ្យបានត្រឹមត្រូវ។
យោងតាមការបង្ហោះរបស់អង្គការមូលនិធិសប្បុរសធម៌ ដើម្បីកុមារនៅជនបទ ឲ្យដឹងថា យុទ្ធនាការរៃអង្គាសនេះ បង្កើតឡើងដោយមូលនិធិសប្បុរសធម៌ដើម្បីកុមារនៅជនបទ ក្នុងគោលបំណងស្វែងរកថវិកាឧបត្ថម្ភពីបណ្ដាសប្បុរសជននានាទូទាំងប្រទេស ដើម្បីកសាងបន្ទប់សិក្សា ២ បន្ទប់បន្ថែម សម្រាប់សាលាបឋមសិក្សាអាវឡាតាន់ (កោះកុងក្រៅ) ភូមិអាវឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
យុទ្ធនាការរៃអង្គាសនេះមានរយៈពេល ៦០ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ និងទទួលបានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង។
គម្រោងសាងសង់បន្ទប់សិក្សា ២ បន្ទប់បន្ថែម លើតម្រូវការចាំបាច់របស់សាលាសព្វថ្ងៃ ដូចជា ១ បន្ទប់ ប្រវែងបណ្ដោយ ៤ ម៉ែត្រ ,ទទឹង ៤ ម៉ែត្រ ,និងកម្ពស់ ៥,២ ម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណ ៥,០០០ ដុល្លារ (សំណង់លើកោះមានតម្លៃពលកម្មជាងខ្ពស់ និងសម្ភារៈដឹកជញ្ជូនថ្លៃជាងនៅដីគោក)៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង