Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមអ្នកវិភាគរបស់ អាមេរិក ថា រុស្ស៊ី ទំនងជារៀបចំការវាយប្រហារលើ​វិមានក្រឹមឡាំងដោយខ្លួនឯង

បានផុស

នៅ

ក្រុមអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសង្គ្រាមរបស់សហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនលើវិមានក្រឹមឡាំងកាលពីពេលថ្មីៗនេះ ទំនងជាធ្វើឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ខ្លួនឯង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិភាគរបស់អាមេរិកមួយនេះបានកត់សម្គាល់នៅក្នុងការវាយតម្លៃរបស់ខ្លួនកាលពីថ្ងៃសុក្រថា “ការអះអាងបែបនេះ គឺដោយសារតែអាជ្ញាធររុស្ស៊ីកាលពីថ្មីៗនេះបានចាត់វិធានការដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសក្នុងប្រទេសរបស់ខ្លួន រួមទាំងនៅក្នុងទីក្រុងមូស្គូផ្ទាល់ផងដែរ” ។

ក្រុមអ្នកវិភាគបញ្ជាក់ទៀតថា “ដូច្នេះវាមិនទំនងទាល់តែសោះដែលយន្តហោះដ្រូនចំនួន ២ គ្រឿងអាចហោះចូលដោយស្រូលទៅក្នុងខែលការពារដែនអាកាសជាច្រើន ហើយបានផ្ទុះ ឬត្រូវបានបាញ់ទម្លាក់នៅលើវិមានក្រឹមឡាំងនោះ” ។

ទន្ទឹមនោះ ក្រុមវិភាគនៅវិទ្យាស្ថាននេះក៏បានលើកឡើងដែរថា វិមានក្រឹមឡាំងអាចប្រើការវាយប្រហារដោយយន្តហោះដ្រូននេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការលុបចោល ឬកំណត់ការប្រារព្ធក្បូនដង្ហែ​​នៃទិវាជ័យជម្នះ ៩ ឧសភារបស់រុស្ស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិមានក្រឹមឡាំងបានចាត់ទុកសកម្មភាពនេះថាជា “អំពើភេរវកម្មដែលបានគ្រោងទុក” និង “ការប៉ុនប៉ងធ្វើឃាត” លើលោក ពូទីន ហើយភាគីរុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការសងសឹកនៅកន្លែងណា និងនៅពេលណាដែលគិតថាសមស្រប ។

ស្របពេលជាមួយគ្នានេះ វិមានក្រឹមឡាំងក៏បានចោទអាមេរិក និងអ៊ុយក្រែនផងដែរពីការប៉ុនប៉ងធ្វើឃាតលើលោក ពូទីន នេះ ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីផ្សេងទៀត បានបដិសេធពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងកៀវក្នុងការវាយប្រហារនេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Medvedev ៖ ក្រោយការវាយប្រហារលើវិមានក្រឹមឡាំងហើយ រុស្ស៊ី គ្មានជម្រើសអ្វីក្រៅពីកម្ចាត់លោក Zelensky ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម