ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ប្រទេស​ចិន ស្រា​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ដើម​ឫស្សី​ដើម្បី​បន្ទំ​ធ្វើ​ឲ្យ​មាន​រសជាតិ​ថ្មី​

អ្នក​ផលិត​ស្រា​ផ្អែម​ជា​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Chen Chao បាន​ដើរ​ត្រេតត្រាត​កាត់​ភ្នំ ដែល​គ្រប​ដណ្តប់​ដោយ​ដើម​ឫស្សី នៅ​ខេត្ត Sichuan នៅ​ទិសនិរតី​ប្រទេស​ចិន ឆ្ពោះទៅកាន់​បន្ទប់​នៅក្រោម​ដី​របស់គាត់ ជា​កន្លែង​ដែល​គាត់​នឹង​ពិនិត្យមើល​ស្រា​លាយ​ដែលជា​រង្វាន់​សម្រាប់​ឆ្នាំនេះ​។​


​ដោយ​គ្មាន​ធុង​ឈើ​ជាដើម​សែន​នោះ បុរស​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ប្រើប្រាស់​ដើម​ឫស្សី​រស់ ដើម្បី អប់ស្រា​ខ្លាំង​របស់គាត់​ជា​វិធី​ដ៏​ល្បី​មួយ​ដើ​ម្ប​ផ្តល់​ជា​រង្វាន់​នូវ​ស្រា​ដែលមាន​ក្លិនក្រអូប​នេះ​និង​ថែមទាំង​ទទួលបាន​ផលប្រយោជន៍ខាង​ឱសថ​ថែម​ទៀតផង​។ ស្រា​ផ្អែម​ដែល​បិទ​ពី​អង្ករ​នេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ដើម​ឫស្សី​”​តាមរយៈ​បច្ចេកទេស​ចាក់​បញ្ចូល​នៅក្នុង​សម្ពាធ​ខ្ពស់​”​។​

​លោក Chen បាន​និយាយថា ដើម​ឫស្សី​នៅ​ខ្ចី គេ​ត្រូវការ​ណាស់ ពីព្រោះ​វា​ឆាប់​បានជា​សះ​នៅ​កន្លែង​ចាក់​បញ្ចូល​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ស្រា​ឡើង​ចាស់​ឆាប់​នៅមុន​ដើម​ឫស្សី ត្រូវបាន​កាប់​នៅ​ទីបញ្ចប់​នៅ​ដើមខែ​េ​ម​សា នៅក្នុងពេល​នៃ​ពិធី​សែន​ផ្នូរ ដូនតា​ឆេង​ម៉េង (Qingming) ឬ​គេ​ហៅថា​ពិធី​បោសសម្អាត​ផ្នូរ​ដូនតា នៅពេលដែល​ប្រជាជន​ចិន​ជាច្រើន​ផ្តល់​កិត្តិយស​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស​របស់​ពួកគេ​នោះ​។​

​នៅក្នុង​អំឡុងពេល​ដំណើរការ​បន្ទំ​នេះ ស្រា​ផ្អែម​នេះ​បាន​លាយ​បញ្ចូល​គ្នា​ជាមួយ​សារធាតុ​ម្យ៉ាង​ឈ្មោះ Flavone (​ជា​គំនិត​ចេញពី​ដើម​ឫស្សី​)​ហើយ​និង​រុក្ខ​រស​របស់​ដើម​ឫស្សី​។ លោក Chen និយាយ​ដូច្នេះ ដោយយោង​ទៅរក​គ្រឿងផ្សំ​ពីរ​ដ៏​ល្បីឈ្មោះ​នៅក្នុង​ការដក​យក​ឥទ្ធិពល​នៃ​ជាតិពុល​ចេញ​និង​រួមវិភាគទាន​នៅក្នុង​ការជួយ​ធ្វើ​ឲ្យ​សួត​មាន​សុខ​ភាពល្អ​នោះ នេះ​បើ​យោងទៅតាម​ឱសថ​បុរាណ​របស់​ចិន​បាន​ឲ្យ​ដឹង​។ វិធី​នេះ​ក៏​កាត់បន្ថយ​ជាតិ​ស្រវឹង​នៃ​ភេសជ្ជៈ​ស្រវឹង​នេះដែរ ដោយសារ​ឫស្សី បាន​ស្រូប​យកជាតិ​ស្រវឹង​អស់​។​

​លោក Chen បាន​បន្តថា “​ផលិតផល​របស់​យើង​ត្រូវបាន​កំណត់​យ៉ាង​ត្រឹមត្រូវ​ប្រហែល​ពី​៥០.០០០​ទៅ​៦០.០០០​ដប​នៅក្នុង​មួយឆ្នាំ​មួយ​ដបៗ​មាន​ចំណុះ​នៅ​ចន្លោះ​៥០០ និង​៥៥០​មី​ល្លី​លីត្រ​ជាមួយ​ទិន្នផល​ប្រចាំឆ្នាំ សរុប​ចំនួន​២៥.០០០​លីត្រ​។ ប៉ុន្តែ​ឥឡូវនេះ គាត់​សង្ឃឹមថា នឹង​បង្កើន​បរិមាណ​នេះ​ដោយ​ប្រើប្រាស់​បច្ចេកទេស​មិនសូវ​ឆុងឆាំង​និង​មាន​ប្រសិទ្ធភាព​ថែមទៀត​នៅក្នុង​ការចាក់​បញ្ចូល​នេះ​នៅ​ក្នុង​ការប៉ុនប៉ង​ការពារ​ការប្រកួតប្រជែង​”​។​

​លោក Chen បាន​បន្ថែមថា “​មុននេះ​មាន​មនុស្ស​មួយចំនួន​តូច​បានដឹង​អំពី​ស្រា​ដើម​ឫស្សី​នេះ ដោយ​សារ​ការផលិត​ត្រូវបាន​គេ​រក្សាទុក​ជាសម្ងាត់​។ ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​ផ្លាស់ប្តូ​រហើយ​”​។ លោក Chen រៀនសូត្រ​បច្ចេកវិទ្យា​ជា​ប្រពៃណី​នេះ នៅក្នុង​ខេត្ត Fujian នៅ​ភាគ​ខាងកើត​ប្រទេស​ជា​ខេត្ត​កំណើត​របស់គាត់​។ បន្ទាប់មក​គាត់​បាន​ដំណើរការ​អាជីវ​កម្មបិទ​ស្រា​នេះ​ដោយ​ខ្លួនឯង​នៅក្នុង​ឆ្នាំ​២០១៥ នៅ​ចំ​កណ្តាល​នៃ​សមុទ្រ​ព្រៃ​ឫស្សី​ដ៏​ល្បីល្បាញ​នៅ​ខេត្ត Sichuan ជា​ព្រៃ​ដ៏​ធំ​ទូលាយ​មួយ​ដែល​គេ​ស្គាល់​ចំពោះ​ការផលិត​ស្រា Wuliangye ជា​ស្រាស​ផលិត​ជាមួយ​ស្តៅ អង្ករដំណើប ពោត ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684