ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​ការពារ​ ការបញ្ចប់​តាម​ប្រមាញ់​យន្តហោះ​ជើង​ហោះហើរ MH370 ប៉ុន្តែ​ការ​ស៊ើប​អង្កេត​នៅតែ​បន្ត​

ក្រុមមន្ត្រី​អូស្ត្រាលី​បាន​ការពារ​ការព្យួរ​ចោលការ​តាម​ស្វែងរក ​ដោយ​សូ​ណារ​នៅក្នុង​ជម្រៅ​សមុទ្រ​ដែល​មិន​ទទួលបាន​លទ្ធផល​ចំពោះ​យន្តហោះ នៃ​អាកាសចរណ៍ Malaysia Airlines Flight 370 ដោយ​លើកឡើង​កាល​ថ្ងៃ​ពុធ​ថា តម្លៃ​នៃ​ការរុករក​ត្រូវ​ខាតបង់​យ៉ាង​សម្បើម ដោយ​មិនបាន​ផល​អ្វី​ទើប​មានការ​សម្រេច​បញ្ចប់​ការ​តាមប្រមាញ់​រក​អស់​ពេល​ដល់​ទៅ​ជិត​៣​ឆ្នាំ​មកហើយ​នោះ​។​


​រដ្ឋមន្ត្រី​ដឹកជញ្ជូន​នៃ​ប្រទេស​អូស្ត្រាលី លោក Darren Chester ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ពេល​ការស្វែងរក​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នោះ​ការងារ​ផ្សេងទៀត​ដែល​នៅក្រោយពី​ការរុករក​នោះ នឹង​នៅតែ​ធ្វើជា​បន្ត ជាមួយ​ពេលដែល​ក្រុម​អ្នកជំនាញ​ឯកទេស​បន្ត​វិភាគ​ទៅលើ​ទិន្នន័យ​បូក​បញ្ចូល​ជាមួយនិង​ការពិនិត្យ​មើល​បំណែក​យន្ត​ហោះណា​ដែល​ត្រូវបាន​រកឃើញ​នៅពេល​តទៅ​ខាងមុខ​ទៀត​។​
​ ​
អូស្ត្រាលី​-​ម៉ា​ឡេ​ស៊ី និង​ចិន ដែល​បានផ្តល់​មូលនិធិ​ធ្វើការ​ស្វែងរក​មានទឹក​ប្រាក់​ដល់​ទៅ​១៦០​លាន​ដុល្លារ​នោះបាន​ច្រាន​ចោលការ​អង្វរ​ក​ពី​សមាជិក​ក្រុមគ្រួសារ​របស់​អ្នកដំណើរ ហើយ​ក្រុម​អ្នក​អង្កេត​ស្រាវជ្រាវ​ដែល​តាម​ស្វែងរក​ក្រុម​អាកាសយានិក​នៅតែ​បន្តធ្វើ​។ ចិន ដែល​ពាក់ព័ន្ធ​ទៅនឹង​រឿងនេះ ក៏​ដោយសារតែ​មនុស្ស​ដ​ល់​ទៅ​ជាង​ពាក់កណ្តាល​ដែល​នៅលើ​យន្តហោះ​នោះ​សុទ្ធតែជា​ជនជាតិ​ចិន​។​

​កាលពី​ចុង​ឆ្នាំមុន ខណៈពេល​នាវា​ទាំងឡាយ​បំពាក់​ទៅដោយ​ឧបករណ៍​ស្វែងរក​ហាយ​-​តិច​បាន​បើក​ប្រតិបត្តិ​ការរុករក​ទៅលើ​ផ្ទៃសមុទ្រ​ចុងក្រោយ​មាន​ដល់​ទៅ​១២០.០០០​គីឡូម៉ែត្រ​ក្រឡា​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​អូស្ត្រាលី នោះ ក្រុម​អ្នកជំនាញ​ឯកទេស​បាន​សន្ន​ដ្ឋា​ន​ថា ពួកគេ​កំពុងតែធ្វើការ​រុករក​នៅក្នុង​កន្លែង​ដែល​ខុស​ទីតាំង​នោះ​ហើយ ហើយ​គួរតែ​បន្ត​រុករក​ទៅលើ​តំបន​ដ៏​តូច​ស្ថិតនៅ​ភាគ​ខាងជើង​យ៉ាង​ប្រញាប់​ទៅវិញ​ទៅ ប៉ុន្តែ​នៅពេល​បន្ទាប់ពីនោះ ប្រទេស​ទាំងបី​បាន​ព្រមព្រៀង​ឯកភាព​ដោយ​មិន​ធ្វើការ​រុករ​កនៅ កន្លែង​ណាត​ទៅទៀត​ឡើយ ដោយ​គ្មាន​ភស្តុតាង​ពី​ទីកន្លែង​ពិត​ប្រាក​ដែល​យន្តហោះ​នោះ​ធ្លាក់់​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull បាន​និយាយថា លោក​យល់ចិត្ត​ហើយ​ជាមួយ​ក្រុមគ្រួសារ​របស់​អ្នកដំណើរ​ដែល​បាត់​ខ្លួន ដែល​ចង់​ឲ្យ​ការស្វែងរក​បន្តធ្វើ​ទៅទៀត​នោះ​។ ប៉ុន្តែ​លោក​បាន​និយាយថា ក្រុមមន្ត្រី​បាន​បំពេញ​រាល់​កិច្ចការ​បាន​យ៉ាង​ល្អិតល្អន់​រួច​អស់ហើយ ដោយ​ស្ថិតនៅក្នុង​កាលៈទេសៈ​ខុសប្លែក​ប្រក្រតី​នោះ​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684