ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ពអាកាស​នី​ហ្សេ​រី​យ៉ា សម្លាប់​មនុស្ស​៥២​នាក់ ក្នុង​ការ​វាយប្រហារ​ទៅលើ​ជំរំ​ភៀសខ្លួន​

កងទ័ពអាកាស​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​សម្លាប់​មនុស្ស​អស់យ៉ាង​តិច​៥២​នាក់​នឹងរង​របួស​១២០​នាក់​ទៀត ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​មួយ​ទៅលើ​ជំរំ​ភៀសខ្លួន​មួយកន្លែង នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កាលពី​ថ្ងៃ​អង្គារ ដែល​នេះ​ជាការ​លើកយក​មក​និក​យាយ​ដោយ​បុរស​អ្នកនាំពាក្យ​មកពី​អង្គការ​ពេទ្យ​សប្បុរស MSF(Medicins Sans Frontiers) បន្ទាប់ពី​កងទ័ព​បាន​បិទបាំង​ការវាយប្រហារ​ដោយ​លើក​យកមក​និយាយថា នេះ​ជា​គោលដៅ​មុខសញ្ញា​វាយប្រហារ​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ាម តែ ប៉ុណ្ណោះ​។

​MSF បាន​និយាយថា ការវាយប្រហារ​បានកើត​មាន​ឡើង​នៅ​តំបន់ Rann ស្ថិតក្នុង​រដ្ឋ Borno State ជា​ចំណុចកណ្តាល​នៃ​ការ​ងើប​បះបោរ​របស់​ក្រុម​ជី​ហាដ ដើម្បី​បង្កើត​រដ្ឋ​ឥស្លាម​កាលី​ហ្វា​ត​មួយ​។ ឧ​ត្ត​ម​សេនីយ៍​នី​ហ្សេ​រី​យ៉ា លោក Lucky Irabor ដែលជា​មេបញ្ជាការ​យ​ធា​ប្រចាំ​ភូមិភាគ​ដែល​ឧប្បត្តិហេតុ​បាន​កើតមានឡើង​នៅ​ស្រុក Kala Balge ដែល​ទីប្រជុំជន Rann ស្ថិតនៅ​។​

លោក Irabor ដែល​បាន​និយាយថា វា​ហាក់ដូចជា​លឿន​ពេក ដើម្បី​កំណត់​មូ​លេ​ហ​តុ​នៃ​ឧប្បត្តិហេតុ​ប្រាប់​ទៅ​អ្នកកាសែត​ពី​ចំនួន​ជន​ស៊ីវិល​បាត់​បង់ជីវិត​ដោយ​គេ​ពុំបានដឹង ដោយបាន​ទាំង​បន្ថែម​ពី​ក្រុមការងារ​មនុស្សធម៌​មកពី​អង្គការ​ពេទ្យ​សប្បុរស MSF និង​គណៈកម្មការ​អន្តរជាតិ​កាកបាទក្រហម ICRC ដែល​ស្ថិតនៅ​ក្នុងចំណោម​ជន​រងរបួស​ផងដែរ​នោះ​។

រីឯ​ស្ត្រី​អ្នកនាំពាក្យ ICRC បាន​និយាយថា មាន​សមាជិក​នៃ​ក្រុម​កាកបាទក្រហម​នី​ហ្សេ​រី​យ៉ា​៦​នាក់ បាត់បង់​ជីវិត​ហើយ​មាន​១៣​នាក់​ទៀត​រងរបួស​។ ការ​ងើប​បះបោរ​នៃ​ក្រុម​បូ​កូ ហា​រ៉ាម បាន​សម្លាប់​មនុស្ស​អស់​ជាង​១៥.០០០​នាក់ តាំងពី​ឆ្នាំ​២០១០ ហើយ​បាន​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ​២​លាន​នាក់​ទៀត​បោះបង់​ផ្ទះសម្បែង​ដោយ​ភាគច្រើន​បាន​ចូលមក​ស្នាក់នៅ​ក្នុង​ជំរំ​សម្រាប់​អ្នក​បន្លាស់​ទីកន្លែង​រស់​នៅ​ក្នុង​ស្រុក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684