ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មករសំណង់ ​នៅតែ​ប្រឈម​​ខ្ពស់​ទៅ​នឹង​ជំងឺ​ និង​គ្រោះថ្នាក់​ថ្លោះ​គ្រេច​

បើទោះជា​មានការ​ធ្វើ​ឲ្យ​ប្រសើរឡើង​ថែមទៀត​នៅ​ក្នុង​រយៈពេល​២៥​ឆ្នាំ កន្លងទៅនេះ ក្រុមកម្មករ​សំណង់​នៅ​សហរដ្ឋ​អាមេរិក នៅតែ​ប្រឈម​ជាមួយ​ករណី​រង​របួស​សាច់​ដុំ​សរសៃពួរ សន្លាក់ និង​សរសៃ​ប្រសាទ ដែល​នេះ​ជា​ការ​លើកឡើង​នៅក្នុង​របាយការណ៍​រប​ស់​ការ​សិក្សា​ស្រាវជ្រាវ​មួយ​។​

​ ​រាល់​ការ​រង​របួស​ដោយសារ​ការងារ​ទាំងនេះ​ជារឿយៗ​កើតមានឡើង​ដោយសារតែ​ការងារ​ធ្ងន់​ហួស​ជ្រុល ការ​រំញ័រ ឥរិយាបថ​បត់បែន​រូ​ប​កាយ​។

ពិសេស​ជំ​ងឺ​ដែល​ប៉ះពាល់​ដល់​សាច​ដុំ​ WMSDs (work-related musculoskeletal disorders) សុទ្ធតែ​តម្រូវ​ឲ្យ​ចំណាយ​យ៉ាងច្រើន​សម្រាប់​ព្យាបាល​។

អ្នកសរសេរ​របាយការណ៍​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​បានធ្វើការ​ប៉ាន់​ស្មាន​ទៅលើ​ការខាតបង់​ប្រាក់​ចំណាយ​ផ្ទាល់ខ្លួន​របស់​ក្រុម​កម្មករ​ទាំងនោះ​ដោយ​កាត់​ចេញពី​ប្រាក់ខែ​របស់​ពួកគេ​មាន​ដល់​ទៅ​៤៦​លាន​ដុល្លារ​។​
​ ​
អ្នកដឹកនាំ​ធ្វើការ​ស្រាវជ្រាវ លោកស្រី Xiumen Sue Dong បាន​ប្រាប់ Reuters Health តាម​អ៊ីមែល ថា គិត​ជា​មធ្យម​ទៅលើ​ហានិភ័យ​ប៉ះពាល់​ដល់​ជំងឺ សាច់​ដុំ​ WMSDs នោះ នៅតែ​បន្ត​កើតមាន​ខ្ពស់​លើស​ពី​ករណី​ដូចគ្នានេះ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ទាំងអស់​បូក​បញ្ចូល​គ្នា​ទៅទៀត​។​
​ ​
ទោះជា​យ៉ាងណាក្តី ក៏​នៅមាន​បញ្ហា​រង​របួស​ផ្សេងទៀត​បណ្តាលមកពី​ចាប់យក​អាជីព​ជា​កម្មករ សំណង់ ក្រៅពី​រងរបួស​សាច់​ដុំ​ WMSDs នេះ​បាន​ធ្លាក់ចុះ​ទៅវិញ គួរ​ឲ្យ​មានការ​កត់សម្គាល់​។​
​ ​
ការស្រាវជ្រាវ​រកឃើញ​ថា អាយុ ​និង​ពេលវេលា​ប្រកប​របរ​សំណង់​សុទ្ធ​តែ​ជា​កត្តា ​នៃ​ហានិភ័យ​ទាំង​អស់​។

ករណី​រងគ្រោះថ្នាក់​ប៉ះពាល់​ដល់​សាច់​ដុំ​ចំពោះ​កម្មករ​សំណង់​ច្រើនតែ​អ្នកមាន​អាយុ​រវាង​៥៥​ដល់​៦៤​ឆ្នាំ បាន​កើនឡើង​ពី​៦,៤​ភាគរយ​ នៅ​ឆ្នាំ​១៩៩២ ឡើង​ដល់​១១,៥​ភាគរយ នៅ​ឆ្នាំ​២០១៤ ហើយ​រាល់​គ្រោះថ្នាក់​ដែល​បាន​កើតមានឡើង​រមែង ជាទូទៅ ទៅ​ហើយ​ចំពោះ​បណ្តា​កម្មករ​ដែល​ប្រកបមុខរបរ​នេះ​ចាប់ពី​រយៈពេល​លើស​ពី​៥​ឆ្នាំទៅ​៕


​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114