ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រេ​ស៊ីល ធ្វើការ​ផ្ទេរ​អ្នកទោស​ពី​ពន្ធនាគារ​ពុះកញ្ជ្រោល​ ដោយ​ក្រុម​ឧក្រិដ្ឋ​

​អាជ្ញាធរ​ប្រទេស​ប្រេ​ស៊ីល កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ បានចាប់ផ្តើម​ផ្ទេរ​អ្នកទោស​មួយចំនួន​ពី​ពន្ធនាគារ​ដែល​រង​ការខូចខាត​ដោយសារ​អំពើហិង្សា​ឧក្រិដ្ឋ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស អស់​រយៈពេល​ជាច្រើន​ថ្ងៃ ខណៈ​កងទ័ព​ត្រូវបាន​កេណ្ឌ​ពីគ្រប់​ទីកន្លែង​ ដើម្បី​ទៅ​ជួយ​ប្រឈម​នឹង​វិបត្តិ​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ មាន​អ្នកទោស​ដ៏​ច្រើន​លើសលប់​នោះ​។​

​ក្រុមមន្ត្រី​ប្រដាប់អាវុធ​សម្រាំង​បាន​ចូលទៅ​កាន់​ពន្ធនាគារ Alcacuz Prison នៅ​ភាគ​ខាងជើង​ក្រុង Natal ដើម្បី​ចាប់ផ្ដើម​អនុវត្ត​បទបញ្ជា​ក្នុង​ការផ្ទេរ​អ្នកទោស​នោះ​។ អ្នកកាសែត AFP បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​។​
​ ​
ទីតាំង​ឃុំឃាំង​នោះ​រង​នូវ​អំពើហិង្សា​ដែល​គួរ​ឲ្យ​ខ្ពើមរអើម​កើតមានឡើង​តាំងពី​ថ្ងៃ​ចុង​សប្ដាហ៍​ពេល​ដែល​អ្នកទោស​២៦​នាក់ ត្រូវ​សម្លាប់​រង្គាល ដោយ​ភាគច្រើន​ត្រូវកា​ត់.ក​។
​ ​
រថយន្ត​បឺស ៤​គ្រឿង ត្រូវបាន​បញ្ជូនទៅ​ដឹក​អ្នកទោស​ចេញទៅ គឺ​សុទ្ធសឹង​ជា​ក្រុម​ជនពាល​ដែល​ស្ថិត​នៅក្នុង​ក្រុម​មួយ​។​
​ ​
ទាំង​ស្ត្រី​ជា​ភរិយា​ និង​មិត្តស្រី​របស់​អ្នកទោស​មួយចំនួន​ចាប់ផ្ដើម​ព្យាយាម​រាំងស្ទះ​ផ្លូវ ប៉ុន្តែ​ត្រូវ​បំបែក​ចេញ​ដោយ​ប៉ូលិស​ដោយ​បាញ់ ​និង​គ្រាប់កាំភ្លើង​ផលិត​ពី​គ្រាប់​ជ័រ​៕
​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114