Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម១២៨ថ្ងៃនៃឆ្នាំ២០២៣ អាមេរិក មានការបាញ់ប្រហារសម្លាប់រង្គាល២០១លើក ស្លាប់មនុស្សជាង ១៤០០០នាក់

បានផុស

នៅ

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានអះអាងក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី៨ខែឧសភាថា សហរដ្ឋអាមេរិក មានការបាញ់ប្រហារសម្លាប់រង្គាលចំនួន២០១លើក ក្នុងរយៈពេល១២៨ថ្ងៃដំបូងនៃឆ្នាំ២០២៣នេះ។

លោកស្រី Karine Jean-Pierre (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្លាប់រង្គាលកាលពីថ្ងៃសៅរ៍ នៅឯផ្សារទំនើបមួយក្នុងទីក្រុង Allen នៃរដ្ឋតិចសាស់ ដែលបានបណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់ និង ៧នាក់រងរបួស ត្រូវបានគេបញ្ជាក់ថា ជាការបាញ់ប្រហារសម្លាប់រង្គាលលើកទី២០១ក្នុងឆ្នាំនេះ។

លោកស្រី Jean-Pierre និយាយថា “ការប៉ាន់ប្រមាណដែលអាចជឿទុកចិត្តបាន បង្ហាញថា មនុស្សជាង១៤០០០នាក់បានស្លាប់ក្នុងឆ្នាំនេះ ដោយសារអំពើហិង្សាកាំភ្លើង។ នេះគឺជាវិបត្តិមួយ វាគឺជាវិបត្តិមួយដែលសមាជិកសភាគណបក្សសាធារណរដ្ឋ កំពុងបដិសេធដោះស្រាយ”។

ស្របពេលជាមួយគ្នានោះ លោកស្រីបានអំពាវនាវឲ្យសភា អនុម័តវិធានការគ្រប់គ្រងកាំភ្លើង ដែលពីមុនត្រូវបរាជ័យមិនទទួលបានការគាំទ្រផ្នែកនីតិបញ្ញត្តិពីគណបក្សទាំង២។

(រូបថត៖ AP)

ស្ថិតិនៃការបាញ់សម្លាប់រង្គាលរបស់លោកស្រី Jean-Pierre ហាក់ដូចជាយកប្រភពពី Gun Violence Archive ដែលជាក្រុមកំណត់ការបាញ់ប្រហារទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើកញ្ចប់គ្រប់គ្រងកាំភ្លើង ឲ្យចូលទៅក្នុងច្បាប់កាលពីឆ្នាំមុន ដោយផ្តល់ហិរញ្ញប្បទានដល់រដ្ឋនីមួយៗនូវទឹកប្រាក់ចំនួន៧៥០លានដុល្លារដើម្បីពង្រឹងការត្រួតពិនិត្យសាវតារ និងហាមឃាត់អ្នកទិញកាំភ្លើង។

ទោះបីជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិថ្មីនេះ មិនមានឥទ្ធិពលខ្លាំងក្លា លើការកាត់បន្ថយអត្រានៃការបាញ់ប្រហារនៅសហរដ្ឋអាមេរិកទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ខ្មាន់កាំភ្លើង បាញ់ប្រហារនៅផ្សារទំនើបរដ្ឋតិចសាស់ សម្លាប់មនុស្សច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម