Connect with us

កីឡា

ពៅ សុខា ឈ្នះមេដាយមាស៣ ប្រាក់១​ និងសំរឹទ្ធ១ ស៊ីហ្គេមនៅកម្ពុជា

បានផុស

នៅ

កីឡាការិនីវ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា​ ពៅ សុខា ទទួល​បាន​មេដាយ​មាស​៣ ប្រាក់​១ និង​សំរឹទ្ធ១​ ក្នុង​ចំណោម​វិញ្ញាសា​ទាំង​៥​ដែល​កញ្ញា​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ទទួល​បាន​មេដាយ​៥​គ្រឿង​នេះ​ ពៅ សុខា ជា​កីឡាការិនី​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អត្តពលិក​កម្ពុជា​ដែល​ឈ្នះ​មេដាយ​​ច្រើន។ សម្រាប់​មេដាយ​មាស​៣​គ្រឿង​គឺ​បាន​លើ​ការ​ប្រកួត​វិញ្ញាសា​ក្រុម​ទាំង​៣​គឺ​វិញ្ញាសា​សម្តែង​គុនដាវ​នារី​២​នាក់ វិញ្ញាសាសម្តែង​ក្រុម​នារី​៣​នាក់​បុរស​៤​នាក់ និង​វិញ្ញាសាសម្តែងគុនដាវ​នារី​៥​នាក់។ ចំពោះមេដាយ​ប្រាក់​បាន​ទៅ​លើ​វិញ្ញាសា​សម្តែង​គុន​ដាវ​នារី​ឯកត្តជន និង​មេសាយ​សំរឹទ្ធ​បាន​លើ​វិញ្ញាសា​សម្តែង​នារី​២​នាក់​អត់អាវុធ។

ការ​ប្រកួត​កីឡា​វ៉ូវីណាម​ក្នុង​កីឡា​ស៊ីហ្គេម​លើកទី​៣២​នៅ​កម្ពុជា​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា បន្ទាប់ពី​ចាប់​ផ្តើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា នៅ​ជ្រោយចង្វារ OCIC។ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែ​ឧសភា​នេះ ក្រុម​កីឡា​វ៉ូវីណាម​កម្ពុជា​ឈ្នះ​បាន​មេដាយ​សរុប​២០​គ្រឿង​គឺ​មាស​៨ ប្រាក់​៥ និង​សំរឹទ្ធ​៧ ដែល​លើ​កំពូល​តារាង​មេដាយ​កីឡាវ៉ូវីណាម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម