ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ និង​គណៈកម្មាធិការ​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​ នឹង​ជួប​ប្រជុំ​លើកដំបូង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ​

ភ្នំពេញ ៖ ដើម្បី កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​គណៈកម្មាធិការ​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​»​កម្ពុជា​និង​គណៈកម្មាធិការ​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​នឹង​ជួប​ប្រជុំ​លើកដំបូង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​ខាងមុខ ។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់ ក្រសួងពាណិជ្ជកម្ម​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ ក្រសួងពាណិជ្ជកម្ម​ ក្រោម​អធិបតីភាព លោកស្រី វ តឹក​រ៉េត កំរង បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ត្រៀម​រៀបចំ «​កិច្ចប្រជុំ​លើក​ទី​១ នៃ​ក្រុមការ​ងារ​រួម​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​គណៈកម្មាធិការ​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​» ដែល​នឹង​រៀបចំឡើង​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខនេះ​។

កិច្ចប្រជុំ​បាន​ពិភាក្សាលម្អិត​លើ​សេចក្ដីព្រាង​របៀបវារៈ និង​សេចក្ដី​ថ្លែង​ការ​រួម​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ក្រោយ​ចប់​កិច្ចប្រជុំ​ក្រុមការងារ​រួម​ខាងលើ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ គណៈកម្មាធិការ​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​ជា​សេនាធិការ​នៃ​សមាគម​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ដែល​ទទួលបន្ទុក​អនុវត្ត​សេចក្ដី​សម្រេច និង​អនុសញ្ញា​នានា​របស់ EEU ក៏ដូចជា​គ្រប់គ្រង​ការងារ​ប្រចាំថ្ងៃ​របស់ EEU​។ កិច្ចប្រជុំ​លើក​ទី​១​នេះ នឹង​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន​រួមមាន​ការពង្រីក​ទីផ្សារ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម និង​ជំនួយ​បច្ចេកទេស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684