ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ហ៊ុន សែន ជួប​អ្នកប្រាជ្ញ​របស់​សាលារៀន Lee Kuan Yew

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​លោក លោក George Yeo អ្នកប្រាជ្ញ​របស់​សាលារៀន Lee Kuan Yew, National University of Singapore ចូលជួប​សម្ដែងការគួរសម និង ពិភាក្សា​ចែករំលែក​បទពិសោធន៍​ក្នុងការ​ដឹកនាំ​ប្រកបដោយ​ជោគជ័យ​នៃ​សាកលវិទ្យាល័យ​ដ៏​ល្បី​របស់​ប្រទេស​សិង្ហ​បុរី កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែ មករា ឆ្នាំ​២០១៧ ។​

ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ លោក George Yeo ចូលរួម​នៅក្នុង​គណៈកម្មការ​រៀប​ចំ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ ឲ្យ​ទទួល​បាន​នូវ​ជោគជ័យ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684