Connect with us

វប្បធម៌ ជំនឿ

ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “មមី មមែ វក” សម្រាប់ថ្ងៃទី៧-១៣ ​ខែឧសភា

បានផុស

នៅ

ឆ្នាំមមី

ជីវិតប្រែពីលំបាកទៅស្រួល។ អ្នកនឹងទទួលបានឱកាសការងារល្អៗ ព្រមទទួលបានសំណាងដែលមិនធ្លាប់រំពឹងទុក។ បញ្ហាជីវិតចាប់ផ្ដើមរសាយ មានលុយហូរចូលបន្ថែម រីឯគ្រួសារ​ទទួលបានភាពរីករាយ មានតែសំណើច។ សេះ​រៀបការ​រួច ​ប្រទះតែសុភមង្គល​ជាមួយ​ដៃ​គូ។ សេះនៅលីវ ដរាបណាអ្នកបានចំណាយពេលច្រើនជាមួយគ្នា អ្នកនឹងចាកចេញពីជីវិតនៅលីវជាមួយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេះ បន្តជួបសំណាងល្អក្នុងកំលុងពេលនេះ ដោយអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការងារ។ ដោយសារលទ្ធផលការងារវិជ្ជមាន អ្នកនឹងទទួលបានការកោតសរសើរ និងការតំឡើងប្រាក់ខែ។

យ៉ាងណាមិញ ចូររៀបចំផែនការហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន កុំផ្ដោតតែរ៉ាប់រងការចំណាយ ដោយភ្លេចសន្សំពីប្រាក់ចំណូលឱ្យសោះ។ អ្នកអាចប្រមូលទ្រព្យសម្បត្តិច្រើនកាលណា លើកលែងចេះទុកដាក់ត្រឹមត្រូវ។

ឆ្នាំមមែ

ទាំងអាជីព និងការរកស៊ី មានគូប្រជែងច្រើន តម្រូវឱ្យអ្នកខំប្រឹងប្រណាំងប្រជែងខ្លាំងដែរ។ សំណាងល្អមិនសូវឡើង ការរស់នៅតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

រាសីរបស់អ្នកនឹងមានភាពច្របូកច្របល់គួរសម ជាពិសេសមនោសញ្ចេតនា ជោគជតារាសី ហាក់វិលវល់ណាស់។ ដូច្នេះហើយត្រូវអត់ធ្មត់បន្ថែមទៀត បើអាចជួបនរណាម្នាក់ដែលណែនាំដោយមិត្តភក្តិ ឬសមាជិកគ្រួសារ ចូរហ៊ានសាកល្បង។

​ទ្រព្យសម្បត្តិរបស់ពពែ ​មិន​ស្ថិតស្ថេរ​ប៉ុន្មាន​ទេ ហើយ​មាន​ហានិភ័យ​នៃ​ការ​ក្ស័យធន ឬ​ខាតបង់​ហិរញ្ញវត្ថុ​យ៉ាង​ធំ​។ ​គួរ​កុំ​វិនិយោគ​ក្នុងពេលនេះអី បើ​មិន​ដូច្នេះ​ទេ​នឹង​ខាតបង់​​ជាមិនខាន។

ឆ្នាំវក

ឆាកជីវិតភព្វប្រសព្វនឹងភាពខ្មៅងងឹតខ្លាំងជាងមុន។ អ្នកនឹងមានរឿងឈឺក្បាលច្រើន ចំណែក​ហិរញ្ញវត្ថុ ការវិនិយោគ និង​ស្នេហា​ ក៏មានឧបសគ្គច្រើនដែរ។​

ក្នុង​សប្ដាហ៍នេះ ​នឹងជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការងារ។ ​នៅពេលនេះ អ្នកគួរតែស្វែងរកដំបូន្មានពីមនុស្សចាស់ដែលមានបទពិសោធន៍ ដោយព្រមទទួលយកការពិតជាជាងការរត់ចេញ។

ដោយសាររាសី​ធ្លាក់ចុះ​ក្នុង​ការងារ វា​នឹង​នាំ​ឲ្យ​ទ្រព្យ​ធ្លាក់ចុះផង​ដែរ។ ប្រាក់ចំណូលនឹងថមថយជាងមុន។ ទោះបី​មិនសូវជួបសំណាងច្រើនក្ដី ចូរធ្វើ​បុណ្យឱ្យបានច្រើន ​ជាពិសេសអ្នកដែលកើតក្នុងឆ្នាំ២០១៦ និងឆ្នាំ១៩៨០៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “ម្សាញ់” សម្រាប់ថ្ងៃទី៧-១៣ ​ខែឧសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម